ព័ត៌មានជាតិ

រំលោភបងថ្លៃ បានសម្រេច ត្រូវនគរបាលចាប់ខ្លួន នៅស្រុកក្រគរ

ពោធិ៍សាត់៖ បុរសល្មោភកាមម្នាក់ បាននារីរងគ្រោះត្រូវជាបងថ្លៃ បានសម្រេចកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ពេលជនរគ្រោះកំពុងងូតទឹក នៅផ្ទះស្ថិតនៅភូមិអង្រ្គង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រហូតត្រឹមព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ចនាំខ្លួន ជនសង្ស័យយកទៅសួរនាំ។

តាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកក្រគរ បានអោយដឹងថា នារីរងគ្រោះមានឈ្មោះវ ស គ ភេទស្រីអាយុ ៤៨ឆ្នាំ រស់នៅផ្ទះជាមួយជនសង្ស័យ នៅឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកជនសង្ស័យមានឈ្មោះ អ៊ុន អយ ហៅហេង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។

របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា នារីរងគ្រោះក្រោយពីប្អូនថ្លៃ ចាប់រំលោភបានសម្រេចហើយខ្លួន ក៏មានអាការៈធ្លាក់ឈាមខ្លាំង ហើយក៏ត្រូវប្អូនស្រីរបស់ខ្លួន យកទៅមណ្ឌលសុខភាព។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភបងថ្លៃរបស់ខ្លួន បានសម្រេចកាលពីយប់ថ្ងៃទី១៣ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕

To Top