ព័ត៌មានអន្តរជាតិ

បេក្ខជនប្រធានាធិបតីរបស់អាមេរិក ទទូចថា សង្គ្រាមលោកលើកទី៣ នឹងកើតឡើង បើសិនអ៊ុយក្រែន ចាញ់សង្គ្រាម

បរទេស៖ ការអនុញ្ញាតឱ្យអ៊ុយក្រែនចាញ់រុស្ស៊ី នៅលើសមរភូមិ គឺនឹងផ្ទុះសង្គ្រាមលោក, នេះបើយោងតាមបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋលោកស្រី Nikki Haley បានលើកឡើង ។ អតីតអភិបាលរដ្ឋ South Carolina បានប្រាប់ទស្សនិកជននៅសាលាក្រុងក្នុងរដ្ឋ Iowa កាលពីថ្ងៃអាទិត្យថា ការបំពាក់អាវុធឱ្យទីក្រុងគៀវគឺនិយាយអំពី “ការការពារសង្គ្រាម” ដោយ ការ “ផ្ញើសារ” ទៅកាន់គូប្រជែងរបស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោកស្រី Nikki Haleyថា «នៅពេលដែលអ៊ុយក្រែនឈ្នះ វាផ្ញើសារទៅចិនជាមួយកោះតៃវ៉ាន់ វាផ្ញើសារទៅអ៊ីរ៉ង់ដែលចង់បង្កើតគ្រាប់បែក វាផ្ញើសារទៅកូរ៉េខាងជើង ដែលសាកល្បងមីស៊ីលផ្លោង វាផ្ញើសារទៅរុស្ស៊ី ថាវាចប់ហើយ»។

លោកស្រី បន្ថែមទៀតថា “វាជាផលប្រយោជន៍ល្អបំផុតរបស់អាមេរិក វាជាផលប្រយោជន៍ល្អបំផុត នៃសន្តិសុខជាតិរបស់យើង ដើម្បីឲ្យអ៊ុយក្រែនឈ្នះ។ យើងត្រូវតែមើលវាឲ្យបានច្បាស់ យើងត្រូវតែបញ្ចប់»។

លោកស្រី Haley បន្តដោយអះអាងថា “រុស្ស៊ីបាននិយាយថា ប៉ូឡូញ និងរដ្ឋបាល់ទិក គឺជាអ្នកបន្ទាប់” ប្រសិនបើអ៊ុយក្រែនដួលរលំ ហើយលោកស្រីបន្តទៀតថា៖ «ប្រសិនបើវាកើតឡើងមែន យើងកំពុងសម្លឹងមើលសង្គ្រាមលោកហើយ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top