ព័ត៌មានអន្តរជាតិ

ប្រធានក្រុមប្រឹក្សាអឺរ៉ុប ៖ រុស្សីកំពុងប្រព្រឹត្តបទ ឧក្រិដ្ឋកម្មសង្គ្រាម

បរទេស ៖ ប្រធានក្រុមប្រឹក្សា នៃសហភាពអឺរ៉ុប លោក Charles Michel កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអះអាងថា ការវាយប្រហារ ទៅលើទំនប់វារីអគ្គិសនី Kakhovka នៅក្នុងតំបន់ Kherson ប្រទេសរុស្សីនោះគឺអាចចាត់ទុកបាន ហើយថាជាបទឧក្រិដ្ឋកម្មសង្គ្រាម។

យោងតាមការចេញផ្សាយរបស់ RT ក៏បានឲ្យដឹងដែរថាលោក Michel ក៏បានទំលាក់ទំនួលខុសត្រូវនេះ ទៅលើប្រទេសរុស្សីផងដែរថា គឺជាអ្នកនៅពីក្រោយ នៃហេតុការណ៍ វាយប្រហារលើកនេះ ។

សរសេរនៅលើបណ្តាញសង្គម Twitter លោកបានបន្ថែមថា ៖ ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល មិនធ្លាប់មានពីមុនមកទៅលើទំនប់ Kakhovkaហើយការបំផ្លិចបំផ្លាញទៅលើហេដ្ឋារចនាសម្ព័ន្ធ របស់ពលរដ្ឋស៊ីវិលនេះយើងអាចចាត់ ទុកវាបានថាជាបទឧក្រិដ្ឋកម្មសង្គ្រាម ដែលយើងចាត់វាថា ជាការទទួលខុសត្រូវ ដោយប្រទេសរុស្សីទាំងស្រុង។

លោក Michel ក៏បានលើកឡើងដែរថា លោកនឹងធ្វើការបញ្ជាក់បញ្ហានេះ ទៅកាន់ក្រុមប្រឹក្សាសហភាពអឺរ៉ុប នាខែមិថុនានេះក្នុងកិច្ចប្រជុំកំពូល ហើយនឹងស្នើសុំជំនួយ បន្ថែមទៅកាន់ទីតាំង ដែលទទួលរងផលប៉ះពាល់ដោយសារ បាក់ទំនប់និងតំបន់ដែលរង ទឹកជំនន់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top