ព័ត៌មានអន្តរជាតិ

ចិន​ថ្កោលទោស​​អង់​គ្លេស ​ចំពោះ​ការ​បំភាន់​ពាក់ព័ន្ធ នឹងអ្វីដែលហៅថា ស្ថានីយ​ប៉ូលិស​សម្ងាត់​ ដោយ​ជំរុញឲ្យទីក្រុងឡុងដ៌ ​បញ្ឈប់​ការ​ប្រមាថ​ចិន

ប៉េកាំង៖ ប្រទេសចិន បានថ្កោលទោសចក្រភពអង់គ្លេស សម្រាប់ការបំភាន់នូវអ្វីដែលហៅថា ស្ថានីយ៍ប៉ូលីសសម្ងាត់ ហើយបានជំរុញឱ្យភាគីអង់គ្លេសបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបញ្ឈប់ការជេរប្រមាថដល់ប្រទេសចិន បន្ទាប់ពីចក្រភពអង់គ្លេស បានបញ្ជាឱ្យប្រទេសចិនបិទ “ស្ថានីយ៍ប៉ូលីសក្រៅប្រទេស” របស់ខ្លួន ប៉ុន្តែមិនបានបង្ហាញពីសកម្មភាពខុសច្បាប់នៅកន្លែងទាំងនោះឡើយ។

ទាំងអ្នកជំនាញចិន និងអង់គ្លេស មើលឃើញថា ទង្វើចុងក្រោយបង្អស់របស់ចក្រភពអង់គ្លេស ថាជាភាពខ្ពើមរអើមក្នុងការយកចិនជា “ការគំរាមកំហែង” ក្នុងការប៉ុនប៉ង ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រ របស់លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងឥតឈប់ឈរនូវវោហាសាស្ត្រ “ការគំរាមកំហែងរបស់ចិន” ដែលត្រូវបានស្វាគមន៍ ដោយអ្នកនយោបាយអង់គ្លេសមួយចំនួន ដែលបង្ហាញការលំអៀងមនោគមវិជ្ជា ហើយអ្វី​ទាំង​អស់​នេះ​បាន​ដាក់​ស្រមោល​លើ​ទំនាក់​ទំនង​រវាង​អង់គ្លេស ​និង​ចិន ​ដែល​កំពុង​តានតឹង​រួច​ទៅ​ហើយ។

ប្រទេសចិន គោរពយ៉ាងម៉ឺងម៉ាត់ ចំពោះច្បាប់អន្តរជាតិ និងគោរពអធិបតេយ្យភាពតុលាការរបស់ប្រទេសដទៃទៀត។ លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជា​ទម្លាប់​មួយ​ថា យើង​បាន​បង្ហាញ​ជំហរ​របស់​យើង​ច្បាស់​លាស់​លើ​បញ្ហា​នេះ​ច្រើន​ដង។ លោក​កត់​សម្គាល់​ថា ការ​ពិត ​គឺ​គ្មាន​អ្វី​ដែល​ហៅ​ថា ​ប៉ុស្តិ៍​ប៉ូលិស​សម្ងាត់​នោះ​ទេ។

លោក Wang បានលើកឡើងថា “យើងជំរុញឱ្យចក្រភពអង់គ្លេស គោរពការពិត បញ្ឈប់ការបំភាន់រឿង និងបញ្ឈប់ការលាបពណ៌ចិន ហើយចក្រភពអង់គ្លេស ត្រូវបញ្ឈប់ការបង្កើតឧបសគ្គ សម្រាប់ទំនាក់ទំនងចិន-ចក្រភពអង់គ្លេស”។

រដ្ឋមន្ត្រីសន្តិសុខអង់គ្លេសលោក Tom Tugendhat បានប្រាប់សភាកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអង់គ្លេស បានបញ្ជាឱ្យប្រទេសចិនបិទ “ស្ថានីយ៍ប៉ូលីសក្រៅផ្លូវការ” ដែលប្រតិបត្តិការនៅលើទឹកដីអង់គ្លេស។

កន្លងមក ប្រទេសមួយចំនួនដូចជា ហូឡង់ និងកាណាដា ធ្លាប់បានចោទប្រកាន់ចិនថា “បើកប៉ុស្តិ៍ប៉ូលីសខុសច្បាប់” បន្ទាប់ពីអង្គការមិនមែនរដ្ឋាភិបាល Safeguard Defenders ធ្វើការចោទប្រកាន់លើបញ្ហានេះ។

លោក Tom Fowdy អ្នកវិភាគនយោបាយ និងទំនាក់ទំនង អន្តរជាតិរបស់អង់គ្លេស បានប្រាប់ Global Times កាលពីថ្ងៃពុធថា “ប្រសិនបើអាជ្ញាធរអង់គ្លេសមិនអាចរកឃើញសញ្ញាណាមួយនៃសកម្មភាពខុសច្បាប់នោះ ហេតុអ្វីបានជាពួកគេបង្កើនការជូនដំណឹង? តើនេះមិនមែនជាសញ្ញាច្បាស់លាស់ទេ ដែលថា ភាពច្របូកច្របល់អំពីប៉ុស្តិ៍ប៉ូលីសចិនទាំងនេះ ត្រូវបានផលិតទាំងស្រុង?” ។

រដ្ឋាភិបាល​អង់គ្លេស ​បាន​ជ្រើសរើស​យក​ខ្សែបន្ទាត់​អាមេរិក​របស់​ចិន​ថា ​ជា​ការ​គំរាម​កំហែង និង​ជំរុញ​គោលនយោបាយ​ការបរទេស​របស់ខ្លួន​តាម​នោះ​។ លោក Fowdy បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់អង់គ្លេស តែងតែបោកគក់ការឃោសនាប្រឆាំងនឹងចិន និងចំណុច និយាយដែលមានប្រភពមកពីសហរដ្ឋអាមេរិក ជាពិសេសបំផុត គឺសារព័ត៌មាន BBC ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top