យេរ៉ូសាឡឹម ៖ របាយការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ដោយ មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា ភាពមិនច្បាស់លាស់ ដែលបណ្តាល មកពីកំណែទម្រង់ ប្រព័ន្ធតុលាការ ដែលស្នើឡើងដោយរដ្ឋាភិបាល អ៊ីស្រាអែល អាចជំរុញឱ្យក្រុមហ៊ុន បច្ចេកវិទ្យាទំនើប របស់អ៊ីស្រាអែល ផ្លាស់ប្តូរទីតាំងទៅបរទេស ។
របាយការណ៍នេះ បានឲ្យដឹងថា ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាទំនើបមួយ ចំនួនធំផ្លាស់ប្តូរទីតាំង សក្តានុពលកំណើន សេដ្ឋកិច្ចដ៏រឹងមាំរបស់អ៊ីស្រាអែល អាចមានគ្រោះថ្នាក់ ដោយសារភាគហ៊ុនមូលធន និងផលិតភាពទីផ្សារការងារ អាចនឹងត្រូវខូចខាតជាអចិន្ត្រៃយ៍ ។
ប្រភពបានបន្ថែមថា បើគ្មានដំណោះ ស្រាយជាប់លាប់ និងនិរន្តរភាពនយោបាយទេ កម្រិត នៃភាពមិនច្បាស់លាស់ខ្ពស់ អាចបង្កើនតម្លៃហានិភ័យនៅក្នុង សេដ្ឋកិច្ចយ៉ាងខ្លាំង ។ អាស្រ័យហេតុនេះ លក្ខខណ្ឌហិរញ្ញវត្ថុនឹងត្រូវបានរឹតបន្តឹង ហើយការប្រើប្រាស់ និងការវិនិយោគ នៅទីបំផុតបានថយចុះ។
ប្រភពក៏បានកត់សម្គាល់ផងដែរថា ការវិនិយោគអាចរងផលប៉ះពាល់ ដោយការផ្លាស់ប្តូរទីតាំងក្រុមហ៊ុនបច្ចេកវិទ្យាទំនើប ដែលធ្វើសកម្មភាពឆ្លងព្រំដែន ពឹងផ្អែកលើហិរញ្ញវត្ថុអន្តរជាតិ និងជួលកម្មករចល័ត ដែលមានជំនាញ និងអន្តរជាតិ។
របាយការណ៍នេះបានរំពឹងថា កំណើនសេដ្ឋកិច្ចរបស់អ៊ីស្រាអែល នឹងធ្លាក់ចុះមកនៅត្រឹមប្រហែល ២,៥ភាគរយ នៅឆ្នាំនេះ ដោយសារគ្រួសារ ដែលមានថាមពលទិញ មានកម្រិតមធ្យម ហើយក្រុមហ៊ុន បានគ្រប់គ្រងការវិនិយោគ ៕