ព័ត៌មានអន្តរជាតិ

លោក Putin ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ លើកដំបូងដល់ទឹកដីបេឡារូស និងបន្តបន្ទាប់ទៀត

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានអះអាងកាលពីថ្ងៃម្សិលមិញនេះថា រដ្ឋាភិបាលទីក្រុងមូស្គូ បានធ្វើការដាក់ពង្រាយ ក្បាលគ្រាប់នុយក្លេអ៊ែរ ប្រភេទតាកទិកមួយគ្រាប់ដំបូង ដល់ទឹកដីនៃប្រទេសបេឡារូសហើយ ហើយបានព្រមានលោកខាងលិចថា នឹងមិនអាចលេងយុទ្ធសាស្ត្រ ដើម្បីយកឈ្នះរុស្សីបានឡើយ។

យោងតាមការចេញផ្សាយរបស់ VOA News លោក Putin បានថ្លែងបែបនេះថា៖ ក្បាលគ្រាប់នុយក្លេអ៊ែរលើកដំបូង បានធ្វើដំណើរទៅដល់ដែនដី របស់បេឡារូសហើយប៉ុន្តែវា គឺមិនមែនជាគ្រាប់នុយក្លេអ៊ែរតែមួយ គ្រាប់នោះដែរហើយរុស្សីនឹងបញ្ចប់ការងារនេះ ទាំងស្រុងនៅត្រឹមចុងរដូវក្តៅនេះឬត្រឹមចុងឆ្នាំនេះ។

ថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ច ដែលធ្វើឡើងនៅក្នុងទីក្រុង St. Petersburg លោក Putin ក៏បានសង្កត់ធ្ងន់ផងដែរ តាមពិតទៅនុយក្លេអ៊ែរទាំងនោះ មិនមានភាពចាំបាច់សម្រាប់រុស្សីនោះទេ ប៉ុន្តែវាគឺជាប្រភេទអាវុធដែលបាញ់ បានចំងាយខ្លីប៉ុណ្ណោះនិងគ្រប់គ្រាន់តែ សមរភូមិតជិតខាងហើយជាក់ស្តែងវា គឺគ្រាន់តែជាការព្រមានទៅកាន់លោកខាងលិច ដែលកំពុងបន្តគាំទ្រអ៊ុយក្រែន។

កាលពីថ្ងៃសុក្រម្សិលមិញនេះដែរលោក Putin ក៏បានធ្វើការព្រមានធ្ងន់ៗបន្ថែមទៀតថា វាគឺគ្រោះថ្នាក់ដ៏អាក្រក់បំផុត ប្រសិនបើណាតូនិងសម្ព័ន្ធមិត្តនៅតែបន្តធ្វើ សកម្មភាពយោធាឆ្ពោះមកប្រទេសរុស្សី តាមរយៈអ៊ុយក្រែននោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top