កីឡា

បទវិភាគ ៖ “ការដែលលោក Lionel Messi ទទួលប្រជាប្រិយភាពខ្លាំង នៅប្រទេសចិន” បានក្លាយជាបង្អួចមួយទៀត សម្រាប់ការស្វែងយល់ពីគ្នា ទៅវិញទៅមក រវាងចិននិងពិភពលោក

ប៉ុន្មានថ្ងៃកន្លងទៅនេះ ទីក្រុងប៉េកាំងមានធាតុអាកាសក្តៅ ស្អុះស្អាប់ខ្លាំង ។ នេះមិនត្រឹមតែដោយសារ សីតុណ្ហភាពខ្ពស់ ក្នុងរយៈពេលប៉ុន្មាន ថៃ្ងជាប់ៗ គ្នាប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារវត្តមាន របស់លោក Lionel Messi បានក្លាយជាប្រធានបទក្តៅ ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ “អ្នកចូលចិត្តបាល់ទាត់ ដ៏រួសរាយរាក់ទាក់” “បរិយាកាសសប្បាយរីករាយ” “អាកប្បកិរិយាដ៏មេត្រីភាព” ។ល។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រព័ន្ធសារព័ត៌មានបរទេស ដូចជា ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិក និងទីភ្នាក់ងារសារព័ត៌មាន Reuters ជាដើមបានផ្សាយដំណឹងយ៉ាង ទូលំទូលាយអំពីដំណើរ ទស្សកិច្ច របស់លោក Lionel Messi នៅទីក្រុងប៉េកាំង ។ ដំណឹងអំពី”លោក Lionel Messi ទទួលប្រជាប្រិយភាពខ្លាំង នៅទីក្រុងប៉េកាំង”ត្រូវបានផ្សព្វផ្សាយតៗគ្នា ជាបន្តបន្ទាប់លើបណ្តាញ ទំនាក់ទំនងសង្គមបរទេស ដែលធ្វើឱ្យពិភពលោក អាចមើលឃើញប្រទេសចិន ដ៏ពិតប្រាកដនិងគួរឱ្យស្រឡាញ់ ។

រំលឹកឡើងវិញនូវដំណើរ ទស្សនកិច្ចនៅទីក្រុងប៉េកាំងរយៈពេល ៥ ថ្ងៃ របស់ក្រុមបាល់ទាត់បុរស នៃប្រទេសអាហ្សង់ទីន គ្រាដែលគួរឱ្យអ្នកផងយក ចិត្តទុកដាក់បំផុតគឺ ការប្រកួតបាល់ទាត់មិត្តភាពរវាងអាហ្សង់ទីននិងអូស្ត្រាលីដែលបានរៀបចំធ្វើនៅកីឡដ្ឋាន Gong ren ក្រុងប៉េកាំងនាយប់ថ្ងៃទី ១៥ ខែមិថុនានេះ ។ ប្រព័ន្ធសារព័ត៌មានបរទេស ជាច្រើនបានកត់សម្គាល់ឃើញថា នៅកៅអីទស្សនិកជន អ្នកចូលចិត្តបាល់ទាត់របស់ចិន ជាច្រើននាក់បានពាក់ អាវលេខ ១០ របស់ក្រុមបាល់ទាត់អាហ្សង់ទីន ដោយស្រែកឈ្មោះ លោក Lionel Messi ដែលបានប្រមូលផ្តុំគ្នា យ៉ាងកកកុញប្រៀបដូចជា” មហាសមុទ្រពណ៌ខៀវនិងស” ។ ដោយឡែកនៅលើអាវយឺត ក្រុមបាល់ទាត់អាហ្សង់ទីន ឈ្មោះកីឡាករត្រូវបាន សរសេរជាភាសាចិន ដែលធ្វើឱ្យអ្នកចូលចិត្ត បាល់ទាត់របស់ចិន មានអារម្មណ៍ជិតស្និទ្ធយ៉ាងខ្លាំង ។ ប្រព័ន្ធសារព័ត៌មានបរទេសមួយចំនួន បានធ្វើអត្ថាធិប្បាយថា ការប្រកួតលើកនេះ បានក្លាយជាការប្រកួតដែលផ្តួចផ្តើមរៀបចំដោយលោក Lionel Messi និងក្រុមបាល់ទាត់អាហ្សង់ទីន ។ ដូចលោក Lionel Messi ដែលបានថ្លែងថា “ខណៈដែល ខ្ញុំមកដល់ប្រទេសចិនលើកនេះ ខ្ញុំបានទទួលអារម្មណ៍ ដែលរាក់ទាក់កក់ក្តៅពីសំណាក់អ្នក ស្នេហាកីឡាបាល់ទាត់របស់ចិន ” ។

“នេះគឺជាការប្រកួតដ៏អស្ចារ្យមួយ ។” អ្នកចូលចិត្តបាល់ទាត់ភេទប្រុសម្នាក់ បានសម្តែងការសរសើរខ្ពស់ ចំពោះការប្រកួតលើកនេះផង ហើយបានបង្ហាញដោយមោទនភាព នូវអាវយឺតរបស់គាត់ដែលសរសេរឈ្មោះលោក Lionel Messi ផង ។
រឿងរ៉ាវរបស់អ្នកចូលចិត្តបាល់ទាត់ របស់ចិននីមួយៗបានធ្វើឱ្យពិភពលោក មើលឃើញនូវក្តីស្រឡាញ់ របស់ប្រជាជនចិន ចំពោះកីឡាបាល់ទាត់និង វិញ្ញាសាកីឡា មើលឃើញនូវភាពបើកចំហ ភាពរួសរាយរាក់ទាក់ ព្រមនិងមេត្រីភាពរបស់ប្រជាជនចិន ក៏ដូចជាកម្លាំងរស់រវើកនៃប្រទេសចិន នាសម័យបច្ចុប្បន្នផងដែរ ។ ប្រការនេះក៏បានធ្វើឱ្យចំណាប់អារម្មណ៍ មិនល្អចំពោះប្រទេសចិនដែលបង្កឡើង ដោយប្រព័ន្ធសារព័ត៌មានលោកខាងលិច កើតមានការផ្លាស់ប្តូរកាន់តែច្រើនឡើងៗ ។

ដោយសារមូលហេតុមិនយល់ដឹង ឬគំនិតលំអៀងដែលដក់ ជាប់ក្នុងផ្នត់គំនិត បានជាបទរបាយការណ៍ពាក់ព័ន្ធ នឹងប្រទេសចិននៃប្រព័ន្ធសារ ព័ត៌មានលោកខាងលិចជាច្រើន គឺ មួលបង្កាច់និងបំភ្លៃការពិត ដែលបានលាក់បាំង ការយល់ដឹង របស់ប្រជាជនលោកខាងលិចជាច្រើន ។ នៅលើបណ្តាញ ទំនាក់ទំនងសង្គមលោកខាងលិច មានមនុស្សតែងតែសួរសំណួរហួសហេតុមួយចំនួន ។ ឧទាហរណ៍ដូចជា តើប្រជាជនចិន សុទ្ធតែចេះក្បាច់ គុនកុងហ្វូឬអត់ ? តើប្រជាជនចិនត្រឹមតែចេះលេងកីឡាវាយប៉េងប៉ុងលើតុមែនទេ ?។ល។

តើប្រជាជនចិនជាក្រុមមនុស្សបែបណា ? តើប្រទេសចិនជាប្រទេសបែបណា ? ឮមួយរយដងមិនស្មើនឹងជួបម្តង ។ កាលពីឆ្នាំ ២០២១ យុវជនម្នាក់មកពីប្រទេសកូឡុំប៊ី បានប្រាប់ទៅកាន់មជ្ឈដ្ឋានខាងក្រៅនូវការមើលឃើញនិងដឹងឮផ្ទាល់ខ្លួននៅក្នុងប្រទេសចិនអស់រយៈពេលជាងបីឆ្នាំ ។ គាត់បាននិយាយថា បន្ទាប់ពីមកដល់ប្រទេសចិន គាត់ទើបរកឃើញថា “ប្រទេសចិនដែលស្ថិតនៅក្រោមការផ្សព្វផ្សាយ របស់ប្រព័ន្ធសារព័ត៌មានបរទេស និងប្រទេសចិនដ៏ពិតប្រាកដនាពេលបច្ចុប្បន្ននេះ មានគម្លាតឆ្ងាយពីគ្នា យ៉ាងហោចណាស់ ២០ ឆ្នាំ” ។

ដំណើរទស្សនកិច្ចរបស់លោក Lionel Messi នៅប្រទេសចិននៅខែមិថុនា ឆ្នាំនេះបានទទួលការ ស្វាគមន៍យ៉ាងកក់ក្ដៅ ប្រការនេះបានក្លាយជាបង្អួច មួយទៀតសម្រាប់ការស្វែងយល់ពីគ្នាទៅវិញទៅមក រវាងចិននិងពិភពលោក ។ ប្រទេសចិននាពេលបច្ចុប្បន្ននេះ គឺ ពោរពេញទៅដោយកម្លាំងរស់រវើក ប្រទេសចិននាពេលបច្ចុប្បន្ននេះ បាននិងកំពុងរក្សាការ ប្រាស្រ័យទាក់ទងយ៉ាង ជិតស្និទ្ធជាមួយពិភពលោក ។ សូមស្វាគមន៏មិត្តមកពីបណ្តា ប្រទេសនានាមកទស្សនានៅទីនេះ ដែលនឹងរកឃើញប្រទេសចិនដ៏ពិតប្រាកដមួយ ៕

To Top