ព័ត៌មានអន្តរជាតិ

Update: យន្តហោះ​យោធាកាណាដា​ និងយោធាអាមេរិក កំពុងស្វែងរកសំឡេង​ចេញពីក្រោម​ទឹក ក្បែរ​កប៉ាល់ទីតានិចដែលលិច

បរទេស៖ ឆ្មាំសមុទ្រសហរដ្ឋអាមេរិក បាននិយាយថា យន្តហោះកាណាដា បានរកឃើញសំលេងរំខាននៅក្រោមទឹក អំឡុងពេលស្វែងរកនាវាមុជទឹក ដែលបានបាត់ខ្លួន ខណៈពេលដែលនាំមនុស្ស ៥ នាក់ចុះទៅកាន់ បំណែកនៃកប៉ាល់ទីតានិក ដែលបានលិចកាលពីយូរឆ្នាំមកហើយ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាលទ្ធផលនៃសំលេងរំខានដែលបានរកឃើញដោយយន្តហោះ P-3 របស់ប្រទេសកាណាដា កិច្ចខិតខំប្រឹងប្រែងស្វែងរកត្រូវបានផ្លាស់ប្តូរទីតាំង។ ការស្វែងរកទាំងនោះមិនបានរកឃើញអ្វីទេ ប៉ុន្តែកិច្ចខិតខំប្រឹងនៅតែកំពុងបន្ត។

បន្ថែមពីលើនាវា និងយន្តហោះអន្តរជាតិជាច្រើន មនុស្សយន្តនៅក្រោមទឹកបានចាប់ផ្តើមស្វែងរកនៅតំបន់ជុំវិញកប៉ាល់ទីតានិក ហើយមានការជំរុញដើម្បីទទួលបានឧបករណ៍សង្គ្រោះទៅកាន់កន្លែងកើតហេតុ ក្នុងករណីដែលនាវាមុជទឹកបានរកឃើញ។

អ្នកនាំពាក្យរបស់បញ្ជាការចល័តទ័ពអាកាសអាមេរិកបាននិយាយថា យន្តហោះដឹកជញ្ជូន C-17 ចំនួនបីគ្រឿងពីយោធាសហរដ្ឋអាមេរិក ត្រូវបានប្រើដើម្បីផ្លាស់ទីនាវាមុជទឹកពាណិជ្ជកម្ម និងឧបករណ៍ជំនួយពីទីក្រុង Buffalo, New York ទៅខេត្ត Newfoundland ប្រទេសកាណាដា ដើម្បីជួយក្នុងការស្វែងរក។ យោធាកាណាដាបាននិយាយថា ខ្លួនបានផ្តល់យន្តហោះល្បាតមួយគ្រឿង និងកប៉ាល់លើផ្ទៃទឹកចំនួនពីរគ្រឿង រួមទាំងនាវាដែលមានឯកទេសខាងវេជ្ជសាស្រ្តមុជទឹកផងដែរ។

អាជ្ញាធរបានរាយការណ៍ថា កប៉ាល់ជាតិសរសៃកាបូនដែលមានរូបតូច ដោយចាប់ផ្តើមការស្វែងរកក្នុងទឹកប្រហែល ៧០០ គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី St. John’s របស់កាណាដា។ អ្មកដឹកនាំ ជាអ្នកបើកយន្តហោះគឺលោក Stockton Rush ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលដឹកនាំបេសកកម្មនេះ។ អ្នកដំណើររបស់គាត់គឺជាអ្នកផ្សងព្រេងជនជាតិអង់គ្លេស សមាជិកពីរនាក់នៃគ្រួសារអ្នកជំនួញប៉ាគីស្ថាន និងអ្នកជំនាញទីតានិច៕ប្រែសម្រួលៈ ណៃ តុលា

To Top