ព័ត៌មានអន្តរជាតិ

លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានជួបសន្ទនាជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាទ្វីបអឺរ៉ុប

យប់ថ្ងៃទី២២ខែមិថុនាតាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាទ្វីបអឺរ៉ុបនៅទីក្រុងប៉ារីស ។

លោក Li Qiang បានថ្លែងថា អ្វីដែលការអភិវឌ្ឍរបស់ចិនផ្តល់ឱ្យពិភពលោកគឺឱកាសតែមិនម៉ែនហានិភ័យទេ នឹងបន្ថែមស្ថិរភាពដល់ខ្សែសង្វាក់ផលិតកម្មនិងការផ្គត់ផ្គង់ នៃពិភពលោក តែមិនម៉ែនការវាយប្រហារទេ។

ចិនមានឆន្ទៈរួមខិតខំជាមួយអឺរ៉ុប បង្កើនលក្ខណៈជឿទុកចិត្តបាននិងស្ថិរភាពឱ្យទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងគ្នា ដើម្បីសម្រេចការផ្តល់ផលប្រយោជន៍និងឈ្នះ-ឈ្នះឱ្យកាន់តែល្អប្រសើរ។

រវាងចិន និងអឺរ៉ុប គ្មានជម្លោះផលប្រយោជន៍ជាមូលដ្ឋានទេ ភាគីទាំងពីរសុទ្ធតែទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍរបស់រៀងខ្លួនជាមួយគ្នា។
ជាការឆ្លើយតប លោក Michel បានលើកឡើងថា សហភាពអឺរ៉ុប ប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ នឹងបង្កើនការផ្លាស់ប្តូរជាមួយចិន អភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការស្រទាប់ច្រើន ពង្រឹងនិងពង្រីកទំនាក់ទំនងអឺរ៉ុប-ចិនឱ្យកាន់តែខ្លាំងឡើង ដើម្បីបង្កើតពិភពលោកដ៏បើកទូលាយនិងមានពហុបូល។ ការអភិវឌ្ឍរបស់ចិនមានផលប្រយោជន៍ដល់សហភាពអឺរ៉ុប និងទូទាំងពិភពលោក ។ សហភាពអឺរុបគ្មានបំណងឃាត់ទប់ស្កាត់ការអភិវឌ្ឍរបស់ចិនទេ ហើយប្រឆាំងនឹង “សង្គ្រាមត្រជាក់ថ្មី” និងការជ្រើសឈរនៅម្ខាំងណាមួយ៕ អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន

To Top