ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យចៅក្រមសម្របសម្រួលជម្លោះរវាងប្តី-ប្រពន្ធ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអាគារថ្មី សាលាយុត្តិធម៌ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបានណែនាំ ឲ្យចៅក្រមព្យាយាមសម្របសម្រួលលើជម្លោះរវាងប្តីប្រពន្ធ កុំលើកទឹកចិត្តកុំឲ្យមានការលែងគ្នា។

ក្នុងការស្នើកុំឲ្យមានការលែងលះគ្នានេះ ត្រូវបានសម្តេចមើលឃើញថា អាចនៅពេលចេញសាលក្រមជាស្ថាពរហើយ បែរជាប្តីប្រពន្ធទាំងគូនោះត្រូវរ៉ូវគ្នាវិញ អីចឹងចៅក្រមត្រូវព្យាយាមសម្របសម្រួលទៅ។

នាឱកាសជួបសុទ្ធសឹងតែជាមន្រ្តីផ្នែកច្បាប់ សម្តេចបានលើកជាសារយ៉ាងខ្លីអំពីករណីជម្លោះរវាងស្វាមីភរិយាថា “រឿងលែងលះប្តីប្រពន្ធ កុំលើកទឹកចិត្តឲ្យលែងលះពេក ។ ហៅសម្រុះសម្រួលគ្នាសិនទៅ តិចៗវា(ប្តីប្រពន្ធ)ត្រូវគ្នាវិញហើយ ។ ជួនកាលវាចឹងឡើងទៅដល់តុលាការហើយ តុលាការចង់ចេញសាលក្រមលុបអេតាស៊ីវិល ប៉ុន្តែដល់ទៅសម្រុះសម្រួលគ្នាជាមួយនឹងអ្នកពូកែសម្រុះសម្រួល គឺសម្របសម្រួលចុះសម្របសម្រួលឡើង… ផ្ទៃពោះ(មានកូន)មួយទៀតបាត់”៕

To Top