ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក និងអ៊ុយក្រែន ពិភាក្សាតាមទូរស័ព្ទស្ថានភាពចុងក្រោយ នៃសង្គ្រាម

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានពិភាក្សាគ្នាតាមទូរស័ព្ទស្តីអំពីស្ថានភាពចុងក្រោយ នៃសមរភូមិប្រយុទ្ធជាមួយនឹងប្រទេសរុស្សី។

យោងតាមការចេញផ្សាយរបស់ The VOA News បានសរសេរថា លោក Biden នៅតែបន្តប្តេជ្ញាចិត្តចំពោះការគាំទ្រឥតឈប់ឈររបស់អាមេរិក ចំពោះអ៊ុយក្រែន ព្រមទាំងបញ្ហាសន្តិសុខសេដ្ឋកិច្ចនិងបញ្ហាមនុស្សធម៍ក្តី ហើយមេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាទៅលើបញ្ហាផ្ទៃក្នុងរបស់រុស្សី កាលពីពេលថ្ងៃសៅរ៍នោះផងដែរ។

លោក Zelensky បានពណ៍នាហេតុការណ៍បះបោរ ដោយយោធាចុងក្រោយដោយក្រុមទាហានស៊ីឈ្នួល Wagner ថា គឺជាភាពកំសោយរបស់លោក Putin ហើយពិភពលោកត្រូវតែបន្តដាក់សំពាធដល់រុស្សី រហូតដល់របៀបរៀបរយពិភពលោកត្រូវបានស្តារឡើងវិញ។

មេដឹកនាំទាំងពីរនោះក៏បានពិភាក្សាគ្នាទៅលើវិធីសាស្ត្រ ក្នុងការអនុវត្តរូបមន្តសន្តិភាពដែលបង្កើតឡើងដោយប្រទេសអ៊ុយក្រែន ផងដែរនៅក្នុងកិច្ចប្រជុំកំពូលដែលគ្រោងធ្វើឡើង នៅក្នុងសមាជិកក្រុមណាតូ នាទីក្រុង Vilnius ប្រទេសលីទុយនេស៊ីនៅថ្ងៃទី១១និង១២ខែកក្កដាខាងមុខផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top