ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីលីទុយអានី ជំរុញឱ្យណាតូបង្កើនសន្តិសុខនៅព្រំដែន ប្រសិនបើ បេឡារុស ទទួលយកមេដឹកនាំទាហាន Wagner

បរទេស៖ ប្រធានាធិបតីលីទុយអានី បានព្រមានកាលពីថ្ងៃអាទិត្យថា ប្រសិនបើបេឡារុសធ្វើជាម្ចាស់ផ្ទះក្នុងការ ទទួលប្រធានក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin នោះ អង្គការណាតូនឹងត្រូវពង្រឹងសន្តិសុខ នៅផ្នែកខាងកើតរបស់ខ្លួន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរដ្ឋដែលប្រទេសបាល់ទិក ជាអ្នកជិតខាងទាំងបេឡារុស និងរុស្ស៊ី ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល របស់អង្គការណាតូនៅខែក្រោយបាន ព្រមានបែបនេះ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរដ្ឋ ដើម្បីពិភាក្សាអំពីការបះបោរដែល ត្រូវបានរំសាយចោលរបស់ Wagner ប្រឆាំងនឹងវិមានក្រឹមឡាំង។

បន្ទាប់ពីលោក Prigozhin បានដកទ័ពរបស់ខ្លួនចេញកាលពីថ្ងៃសៅរ៍, ទីក្រុងមូស្គូបាននិយាយថា ប្រមុខទាហាន Wagner នឹងចាកចេញពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសបេឡារុស ហើយនឹងមិនប្រឈមមុខនឹង ការចោទប្រកាន់អ្វីទៀតឡើយ។

ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានប្រាប់អ្នកយកព័ត៌មានថា “ប្រសិនបើ លោក Prigozhin ឬផ្នែកនៃក្រុម Wagner បញ្ចប់នៅក្នុងប្រទេសបេឡារុស្ស ជាមួយនឹងផែនការមិនច្បាស់លាស់ និងចេតនាមិនច្បាស់លាស់ វានឹងមានន័យថា យើងត្រូវពង្រឹងបន្ថែមទៀតនូវសន្តិសុខ នៃព្រំដែនភាគខាងកើតរបស់យើង” ។

លោកបាននិយាយថា “ខ្ញុំមិនត្រឹមតែនិយាយអំពី ប្រទេសលីទុយអានីនៅទីនេះទេ ប៉ុន្តែដោយគ្មានការសង្ស័យ អំពីអង្គការណាតូទាំងមូល ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top