ព័ត៌មានអន្តរជាតិ

តើសមាគម អ៊ីលលូមីណាទី (Illuminati) មានពិតឬ? (វីដេអូ)

តើសមាគម អ៊ីលលូមីណាទី (Illuminati) មានពិតឬ?

តើសមាគម អ៊ីលលូមីណាទី (Illuminati) មានពិតឬ?

Posted by Soy Sopheap Official on Tuesday, February 18, 2020

បរទេស៖ ករណីតុលាការថៃ ធ្វើការចោទប្រកាន់រំលាយគណបក្ស អនាគតថ្មី ក្នុងនោះក៏ជាប់ពាក់ព័ន្ធនិមិត្តសញ្ញា (LOGO) របស់គណបក្សផងដែរ ដោយសារតែ (LOGO) គណបក្សមានសភាពដូចសមាគម អ៊ីលលូមីណាទី (Illuminati) ដែលជាអង្គការសំងាត់ មានគោលដៅផ្តួលរំលំ ឬបដិវត្តន៍លើគំនិតចាស់កំរិល។
ការបង្ហាញឲ្យឃើញថាគណបក្ស អនាគត់ថ្មី ប្រកាន់ភ្ជាប់ទស្សនវិជ្ជាគំនិតឯករាជ្យ មិនជឿជាកទៅលើគំនិតចាស់កំរិល ដែលបានទូន្មាន ឬបង្រៀនតៗគ្នាមក ។ ហេតុដូច្នេះទើបជាការគ្រោះថ្នាក់ ដល់ប្រព័ន្ធគ្រប់គ្រង តាមបែបប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខ។ តាមការពិតទៅ អ៊ីលលូមីណាទី គឺជាអ្វី? តើមានជារូបរាងឬក៏អត់ ?

មានមនុស្សជាប្រច្រើនរស់នៅជុំវិញពិភពលោកជឿជាក់ថាសមាគម អ៊ីលលូមីណាទី គឺជាអ្នកគ្រប់គ្រងអំណាចខ្ពស់បំផុត នៅពីក្រោយនយោបាយគ្រប់គ្រងពិភពលោក ដែលឆ្ពោះទៅរកការបង្កើត បទប្បញ្ញត្តិពិភពលោកថ្មី ក៏ប៉ុន្តែមានមនុស្សចំនួនតិចណាស់ដែលបានដឹងទ្រឹស្តីការ ឃុបឃិត ឬចូលរួម ដែលហួសពីការជឿជាក់ និយាយរឿងប្រឌិត ឬនិយាយត្រាប់ រឿងចាក់ដោតសង្គម ដែលចាប់ផ្តើមក្នុង ទស្សវត្សរ៍ ១៩៦០ និយាយរឿងប្រឌិត ត្រូវជំរុញដាស់តឿន ឲ្យបានដឹងពីអំណាចគ្រប់គ្រងសង្គមនៃក្រុមថ្នាក់ដឹកនាំ។ ប៉ុន្តែចុងក្រោយ រឿងដែលបាននិយាយខាងដើមប្រែក្លាយជាព័ត៌មានក្លែងក្លាយ និងទស្សនៈទាន ដែលរីករាលដាល់ទូទាំងពិភពលោក។

អ៊ីលលូមីណាទី មានរូបរាងពិតប្រាកដក្នុងប្រវត្តិសាស្ត្រ នៅក្នុងសម័យរឿងវៃឆ្លាត កាលពីកំឡុងចុង សតវត្សរ៍ទី១៨ តែប៉ុណ្ណោះ ដោយមានការបង្កើត សមាគមសំងាត់ នៃបណ្តុំបញ្ញាជន ក្នុងតំបន់បាវ៉ារៀ នៃប្រទេស អាល្លឺម៉ង់ ក្នុងឆ្នាំ១៧៧៦ ដើម្បីប្រឆាំងឥទ្ធិពលសាសនា និងក្រុមថ្នាក់ដឹកនាំដែលចូលទៅជ្រៀតជ្រែក ជីវិតប្រចាំថ្ងៃ របស់សាមញ្ញជនក្នុងពេលនោះ។ បើទោះបីមានបណ្តុំគំនិតឈានមុខចំនួនច្រើនចូលរួមក្នុងក្បួនការនេះ។ ក៏ប៉ុន្តែទីបំផុតសមាគមសំងាត់ អ៊ីលលូមីណាទី (Illuminati) និងហ្វ្រីមែនសិន (Freemanson) ចាប់ផ្តើមដោយ ក្រុមអភិរក្សនិយម និងគ្រីស្ទសាសនា ជំរុញឲ្យក្លាយជាពួកក្រៅច្បាប់ និងបានសាបសូន្យ ពីទំព័រប្រវត្តិសាស្ត្រ។

ហ្វ្រីមែនសិន ជាសមាគមផ្នែកគ្រីស្ទសាសនា ដែលកំណត់ការចូលជាសមាជិក ក៏ប៉ុន្តែទ្រឹស្តី ការចូលរួមឃុបឃិត ឬផ្សំគំនិត ជឿជាក់ថា ជាអង្គការសំងាត់​ដែលមានអំណាច គ្រប់គ្រងនយោបាយ ពិភពលោកដូចគ្នា ។ សំរាប់រឿងរ៉ាវ អ៊ីលលូមីណាទី ដែលយើងបានឮរាល់ថ្ងៃនេះ ស្ទើរតែមិនមានអ្វី ពាក់ព័ន្ធសមាគម សំងាត់នៃបញ្ញាជន ក្នុងទសវត្សរ៍ទី១៨ សូម្បីតែបន្តិច នៃនិន្នាការជំនឿ អ៊ឺលលូមីណាទី ក្នុងយុគសម័យថ្មី ដោយចាប់ផ្តើមសរសេរ បោះពុម្ភសៀវភៅ ក្បាលតូចៗ ឈ្មោះ “ PRIN CIPIA DIS CORDAI ឬ គោលការណ៍នៃ អ្នកយល់ឃើញផ្សេងៗ” ជាលំនាំគម្ពីសាសនា ដែលអ្នកសរសេរអះអាងថាជាអ្នកទស្សនៈនិយមអនាធិបតេយ្យ ដែលទាក់ទាញអ្នកអានឲ្យមានភាពជឿជាក់លទ្ធិថ្មីរបស់ខ្លួន និងបូជា អ៊ីរិស (Eris) ទេពធីតានៃភាពច្រឡូកច្រឡំ វឹកវរគ្មានរបៀប។ ឃើញកាន់តែច្បាស់ថា សៀវភៅខាងលើនេះ ត្រឹមតែផ្នែកមួយ នៃនិន្នាការវប្បធម៌ប្រឆាំង ដែលព្យាយាម អូសទាញ ដល់អ្នកបង្កើតសំណួរ ចំពោះការកំណត់នៃ “ការពិត” ដែលធ្លាប់ដឹងកន្លងមក និងការកញ្ជ្រោលឲ្យធ្វើ “ជម្លោះស៊ីវិល” ចំពោះអំណាចត្រួតត្រាជាដើម។

សរុបទៅសៀវភៅ PRIN CIPIA DIS CORDAI ព្យាយាមធ្វើឲ្យរឿងរ៉ាវ យកលំនាំ ការធ្វើបាប និងព័ត៌មានក្លែងក្លាយ ការធ្វើបដិវត្តផ្លាស់ប្តូរសង្គម បានយ៉ាងពិតប្រាកដ ក្នុងផ្លូវអនុវត្តន៍។

តើសៀវភៅ PRIN CIPIA DIS COR DAI មានសារៈសំខាន់យ៉ាងណា? វាជាសៀវភៅដាស់តឿន ឲ្យអ្នកសរសេរម្នាក់ឈ្មោះ Kerry Thornley ទៅចូលរួមជាមួយ Robert Anton Wilson អ្នកសរសេរទស្សវាវដ្តី Playboy អ្នកទាំងពីរសាកល្បងអក្សរសិល្ប៍រួមគ្នា ដើម្បីប្រឆាំង “អំណាចត្រួតត្រា” ពីព្រោះអ្នកទាំងពីរបានយល់ឃើញស្របគ្នាថា ពិភពលោកបច្ចុប្បន្នផ្តាច់ការលើសលុប – តានតឹងលើសលុប – រារាំងគ្នាលើសលុប និងត្រូវគ្រប់គ្រងលើសលុប ត្រូវចាប់បាច់នាំភាព អនាធិបតេយ្យ ចូលទៅសង្គមឲ្យ មានការខូចខាតខ្លះ ទើបនឹងមានការផ្លាស់ប្តូររឿងផ្សេងៗ។

វិធីដែលពួកគេជ្រើសរើស ប្រើនោះការផ្សព្វផ្សាយ ឯកសារមិនពិត និងព័ត៌មានក្លែងក្លាយ ឆ្លងកាត់បណ្តាញទំនាក់ទំនងផ្សេងៗ ឲ្យបានច្រើនទីបំផុត ទាំងការផ្សព្វផ្សាយក្នុងក្រុម វប្បធម៌ប្រឆាំង ក្នុងប្រព័ន្ធផ្សព្វផ្សាយជាចម្បង។ ដោយចាប់ផ្តើមរឿង អ៊ីលលូមីណាទី ជារឿងដំបូង។

Wilson និង Thornley ចាប់ផ្តើមសរសេរ “សំបុត្រពីអ្នកអាន” ការសរសេរឡើងដោយខ្លួនឯងជាច្រើនច្បាប់ រួចបញ្ជូនទៅក្រុមនិពន្ធនាយកបោះពុម្ភ ក្នុងទស្សនាវដ្តី Playboy ។ សំបុត្រក្លែងក្លាយទាំងនេះមានខ្លឹមសារអត្ថន័យនិយាយដល់អង្គការសំងាត់នៃជនថ្នាក់ដឹកនាំដែលហៅថា អ៊ីលលូមីណាទី រហូតដល់ក្លាយ ជាចំណោទនិយាយ យ៉ាងពេញនិយម ក្នុងក្រុមអ្នកអាន យ៉ាងទូលំទូលាយ ប៉ុន្តែក្រោយពីនោះមិនយូប៉ុន្មាន អ្នកទាំងពីរនាក់បានចាប់ផ្តើម បញ្ជូនសំបុត្រ អ្នកអានក្លែងក្លាយ ដែលមានខ្លឹមសារ ជំទាស់ឬប្រឆាំង ទៅនឹងអ្នកសរសេរដំបូង សរសេរផ្ញើរទៅក្រុមនិពន្ធនាយកម្តងទៀត។

ក្នុងរឿងនេះ David Bramwell Journalist and author អ្នកជំនាញស្រាវជ្រាវក្បួនខ្នាត អ៊ីលលូមីណាទី បានអត្ថាធិប្បាយថា Wilson និង Thornley ជឿជាក់ក្នុងទ្រឹស្តី ការចូលរួមឃុបឃិត ឬផ្សំគំនិត រកឯកសារខ្លឹមសារជំទាស់ ឬប្រឆាំង នាំឲ្យតវ៉ា ដែលធ្វើឲ្យខុសពីធម្មតា នៃរឿងរាវយ៉ាងច្រើន សមល្មម មហាជនភាគច្រើន នឹងចាប់ផ្តើម នឹកគិតបានថា ឯកសារដែលបានទទួលមកពេលដំបូងមានភាពជឿជាក់ពិត ឬក៏អត់? ដែលដាស់តឿនឲ្យសាធារណៈជនចេះបង្កើតសំណួរ ចំពោះការពិតផ្នែក សង្គមដែលជំនឿតៗគ្នា។ ប៉ុន្តែគួឲ្យសោកស្តាយ លទ្ធផលដែលបានកើតឡើងមិនបានទៅតាមអ្វីដែលពួកគេកំណត់ទុក ទោះបីយ៉ាងណាក៏ដោយ ទ្រឹស្ត្រី ការចូលរួមឃុបឃិត ឬផ្សំគំនិត អ៊ីលលូមីណាទី ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជាងអ្នកសរសេររឿងដំបូង រំពឹងទុកយ៉ាងច្រើន។ នៅពេលក្រោយមកទៀត Wilson និងអ្នកសរសេរទស្សនាវដ្តី Playboy ម្នាក់ទៀត បានតាក់តែង រឿងប្រឌិត ត្រីកោណ “The Illuminatus! Trilogy” ដែលមានខ្លឹមសារជាចម្លើយប្រស្នា អាថ៌កំបាំង នៃសម័យកាលនៃរឿង ដូចជាតើអ្នកណា លួចសម្លាប់ ប្រធានាធិបតី ខេននេឌី? ពួកគេបានអះអាងថា អ៊ីលលូមីណាទី ជាអ្នកនៅពីក្រោយរឿងរាវទាំងអស់នេះ។

សៀវភៅខាងលើនេះលក់ដាច់ ត្រូវនាំយកទៅបង្កើត ជាភាពយន្តដែលជាទីពេញនិយម ក្នុងក្រុង Liverpool ប្រទេស អង់គ្លេស។ បច្ចុប្បន្នរឿងរ៉ាវរបស់ អ៊ីលលូមីណាទី បានក្លាយជាទ្រឹស្តី ការចូលរួមឃុបឃិត ឬផ្សំគំនិត ដែលនិយាយតៗគ្នា យ៉ាងទូលំទូលាយ ពេញពិភពលោក។ មហាជនក៏អាចធ្លាប់ឃើញនិមិត្តសញ្ញា សូម្បីតែតារាចម្រៀងល្បី ចេស៊ី និងប៉ីយ៉នសេ ធ្លាប់បង្ហាញនិមិត្តសញ្ញាលើកដៃ ត្រីកោណ អ៊ីលលូមីណាទី ក្នុងពេលសម្តែងការប្រគុំតន្ត្រី។

ក្នុងយុគ្គសម័យអ៊ិនធឺណែត និងបណ្តាញសង្កមអនឡាញ កាន់តែធ្វើឲ្យរឿងព្រេងនិទាន អ៊ីលលូមីណាទី ផ្សព្វផ្សាយកាន់តែខ្លាំងឡើង គេហទំព័រ 4chan និង Reddit ដែលជាបណ្តាញសារព័ត៌ធ្វើឲ្យមនុស្សជំនាន់ថ្មីបានស្គាល់រឿងចាស់ៗ ដែលកប់យូររាប់សិបឆ្នាំ។

ជាការពិតពិភពលោក យើងសព្វថ្ងៃនេះ ពោពេញទៅដោយទ្រឹស្ត្រី ការឃុបឃិត ឬការចូលរួម ដែលនិយាយតៗគ្នាជាច្រើនរឿង ហើយក៏មានអ្នកជឿចំនួនមិនតិចដែរ។ ដោយការត្រួតពិនិត្យផ្នែកវិទ្យាសាស្ត្រនយោបាយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ បានរកឃើញថាជនជាតិអាមេរិកស្ទើពាក់កណ្តាលនៃប្រជាជនទាំងអស់ ជឿជាក់ទ្រឹស្ត្រីការចូលរួមឃុបឃិត ឬផ្សំគំនិត ក្នុងមួយនាក់មួយរឿង។

កាលពីឆ្នាំ២០១៦ អ្នកជំនាញផ្នែកចិត្តវិទ្យា ជនជាតិអង់គ្លេសបានបង្ហាញលទ្ធផលស្រាវជ្រាវថាមនុស្សដែលមានជំនឿក្នុងទ្រឹស្ត្រីការចូលរួមឃុបឃិត ឬផ្សំគំនិត មានផ្នត់គំនិត ធ្លាប់ប្រឈមហេតុការណ៍វិបត្តិតានតឹង ខ្លាំងជាងអ្នកមិនជឿ និងនៅមានលទ្ធផលស្រាវជ្រាវមួយទៀតបានបង្ហាញថា អ្នកដែលបានសិក្សាខ្ពស់មានផ្នត់គំនិតនឹងជឿទៅលើទ្រឹស្ត្រី ការចូលរួមឃុបឃិត ឬផ្សំគំនិត តិចជាង។ អ្នកស្រាវជ្រាវបានប្រាប់ថា សង្គមអាមេរិកនាពេលបច្ចុប្បន្ន មានការផ្លាស់ប្តូរជាច្រើនរឿងថែមទាំងផ្តួចផ្តើមឲ្យទ្រឹស្ត្រី ការចូលរួមឃុបឃិត ឬផ្សំគំនិត រីករាលដាល។ ស្របពេលនៅតំបន់អាស៊ីខាងត្បូងក្នុងទ្រឹស្ត្រីការចូលរួមឃុបឃិត ឬផ្សំគំនិត ជាឧបករណ៍ដែលរដ្ឋអំណាចប្រើគ្រប់គ្រងប្រជាពលរដ្ឋ ប៉ុន្តែនៅលោកខាងលិចផ្ទុយគ្នា សម្រាប់ក្រុមអ្នកគ្មានអំណាច និងមិនមានសម្លេង នឹងប្រើទ្រឹស្ត្រី ការចូលរួមឃុបឃិត ឬផ្សំគំនិត ជាឧបករណ៍ បាតុកម្ម បញ្ហាប្រឈម និងបង្កើតជាសំណួរសួរទៅរដ្ឋាភិបាល៕

ទាំងអស់នេះជារឿងរាវខ្លីៗ ដែលពាក់ព័ន្ធជាមួយសមាគម អ៊ីលលូមីណាទី។

(បកប្រែក្រៅផ្លូវការ៖ ប្រភពព័ត៌មាន BBC ជាភាសា ថៃ មានពិធីករលោកស្រី អ៊ិសសារិយា ផ្រាយថងយេម និងលោក ឃុន កាវណា ផុងផិផាត់ ចុះផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០)

To Top