ព័ត៌មានជាតិ

សម្តេចតេជោ៖ ខ្ញុំនឹងឲ្យតួនាទីជាជំនួយការខ្ញុំផ្ទាល់ ចំពោះបុគ្គលម្នាក់បង្កើត តិតតុកដាក់ឈ្មោះនិងរូបខ្ញុំ (មានសំឡេង)

រូបភាព៖ តេឡេក្រាមសម្តេចតេជោ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសថា នឹងផ្តល់តួនាទីជាជំនួយការសម្តេចផ្ទាល់ ទៅដល់បុគ្គលម្នាក់ដែលបានបង្កើតតិកតុក ដាក់ឈ្មោះនិងរូបភាពសម្តេចដែលមាន អ្នកចូលចិត្តរហូតទៅដល់៣០ម៉ឺននាក់ ។

រូបភាព៖ តេឡេក្រាមសម្តេចតេជោ

សម្តេចតេជោមុននេះ បន្តិចតាមរយៈបណ្តាញតេឡេក្រាម ឡើងសារជាសំឡេងជាង៤នាទី សម្តេចបានរៀបរាប់ពីការបង្កើតតិតតុក សម្តេចកាលពីរាត្រីថ្ងៃ២៨ មិថុនា ដែលមានអ្នកចូលចិត្តប្រមាណជា១ម៉ឺននាក់ ប៉ុន្តែបន្ទាប់ពីបង្កើតហើយ សម្តេចក៏បានឃើញថា មានបុគ្គលម្នាក់ក៏បានបង្កើត តិតតុកមុនសម្តេចទៀត ដោយបានដាក់ឈ្មោះនិងរូបភាពសម្តេចផ្ទាល់តែម្តង ។ តែទោះបីជាយ៉ាងណាសម្តេច ក៏មិនប្រកាន់ទោសអូសដំណើរនិងស្តីបន្ទោសដែរ ដោយសម្តេចអះអាងថា អ្នកបង្កើតនោះគឺមានបំណងល្អទេ ព្រោះបានដាក់សកម្មភាពសម្តេចនានា ក្នុងវេទិកាសាធារណទូទៅ ។

រូបភាព៖ តេឡេក្រាមសម្តេចតេជោ

ចំពោះបុគ្គលបង្កើតតិតតុក ហើយដាក់ឈ្មោះសម្តេចនេះ សម្តេចក៏បានប្រកាសរកផងដែរ ហើយឲ្យបុគ្គលដែលដឹងថា ខ្លួនជាម្ចាស់តិតតុកនោះ មកទាក់ទងជាមួយលោក ដួង តារា ជាជំនួយការផ្ទាល់សម្តេចផងដែរ ដោយសម្តេចនឹងយកអាខោនតិតតុករបស់បុគ្គលនោះ បង្កើតមកគ្រប់គ្រងដោយសម្តេចវិញ ហើយតិតតុកថ្មីរបស់សម្តេចនឹងលែងប្រើវិញ ។

រូបភាព៖ តេឡេក្រាមសម្តេចតេជោ

ដើម្បីជាការលើកទឹកចិត្តសម្តេចតេជោ នឹងផ្តល់តួនាទីជាជំនួយការទៅបុគ្គលរូបនោះផងដែរ ដោយសម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ខ្ញុំនឹងផ្តល់ការងារជាជំនួយការដើម្បីជួយគ្រប់គ្រង ទៅលើបញ្ហាបណ្តាញសង្គមឌីជីថល មួយនេះថែមទៀតផង”។ សម្តេចថា បើអ្នកបង្កើតតិតតុកនោះបានឃើញ ការអំពាវនាវសម្តេចហើយ ចេញមុខមក “ ហើយមកទទួលយកការងារ ជាជំនួយការរបស់ខ្ញុំ”៕

រូបភាព៖ តេឡេក្រាមសម្តេចតេជោ

សូមស្ដាប់សារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន៖

To Top