ប៉ារីស ៖ យោងតាម VOA បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា មនុស្សជាង១.៣០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង នៅក្នុងអំឡុងពេលយប់ទី៤នៃការធ្វើកុបកម្ម ហើយប្រធានាធិបតីបារាំង លោក Emmanuel Macron បានលុបចោលការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ផងដែរ កាលពីថ្ងៃសៅរ៍ ខណៈដែលពិធីបុណ្យសពបានធ្វើឡើងចំពោះក្មេងជំទង់ម្នាក់ឈ្មោះ Nahel M ដែលត្រូវបានបាញ់ប្រហារដោយប៉ូលិស ដែលបានបង្កឱ្យមានភាពចលាចលនៅទូទាំងប្រទេស ។
គេបានឃើញរដ្ឋាភិបាលរបស់លោក Macron បានដាក់ពង្រាយប៉ូលិសចំនួន៤៥.០០០នាក់ ក៏ដូចជារថពាសដែកពេញមួយយប់តែម្តង ដើម្បីដោះស្រាយវិបត្តិដ៏អាក្រក់បំផុត សម្រាប់ការដឹកនាំរបស់គាត់ចាប់តាំងពីការតវ៉ា “អាវកាក់ពណ៌លឿង” ដែលបានធ្វើឱ្យបាត់បង់ស្មារតីជាច្រើននៅក្នុងប្រទេសបារាំងនៅចុងឆ្នាំ២០២៨ ។
លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយថា ចំនួនប៉ូលិសស្រដៀងគ្នានឹងនៅតាមផ្លូវម្តងទៀតនៅយប់ថ្ងៃសៅរ៍នេះ ។
លោករដ្ឋមន្ត្រី Gerald Darmanin បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយ ដោយមានការបញ្ជូនកម្លាំងបន្ថែមទៅកាន់ទីក្រុងធំៗ គឺទីក្រុង Lyon និង Marseille ។
លោកប្រធានាធិបតីបារាំង ក៏បានពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា