ព័ត៌មានអន្តរជាតិ

លោក Biden ត្រៀមធ្វើដំណើរបំពេញទស្សនកិច្ច ៥ថ្ងៃនៅប្រទេសអឺរ៉ុប ចំនួន៣

រូបភាពពី៖​ AFP

បរទទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងត្រូវត្រៀមខ្លួនចាកចេញពីសហរដ្ឋអាមេរិក សម្រាប់ដំណើរទស្សនកិច្ច រយៈពេល៥ថ្ងៃទៅកាន់បណ្តាប្រទេសសមាជិកអឺរ៉ុប ចំនួន៣នេះបើយោងតាមការប្រកាសដោយសេតវិមាន កាលពីថ្ងៃអាទិត្យម្សិលមិញ។

ការចេញផ្សាយរបស់ The VOA បានឲ្យដឹងដំណើរទស្សនកិច្ចលើកនេះ គឺនឹងធ្វើឡើងនៅមុនពេល នៃកិច្ចប្រជុំកំពូលដែល នឹងប្រព្រឹត្តទៅនៅក្នុងទីក្រុង Vilnius ប្រទេសលីទុយនេស៊ី ដែលមេដឹកនាំលោកខាងលិច នឹងជួបជុំគ្នាផ្តោតសំខាន់ទៅលើកិច្ច ខិតខំប្រឹងប្រែងចុងក្រោយដើម្បីជួយដល់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងប្រទេសរុស្សី។

លោក Biden នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឡុងនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយមុនដំបូងគេ នៃដំណើរទស្សនកិច្ចពីថ្ងៃទី៩ដល់ថ្ងៃទី១៣ខែកក្កដា។

តាមផែនការលោកនឹងចំណាយពេលនៅអង់គ្លេស សម្រាប់រយៈពេល២ថ្ងសដើម្បីជួបជាមួយនឹងព្រះមហាក្សត្រអង់គ្លេស King Charles និងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕ ប្រែសម្រួល៖ស៊ុនលី

To Top