ព័ត៌មានអន្តរជាតិ

អគ្គលេខាបក្ស របស់ប្រទេសវៀតណាម សង្កត់ធ្ងន់អំពីការត្រៀមសកម្មភាព ក្នុងការការពារមាតុភូមិ

AFP

បរទេស៖ អគ្គលេខាបក្សរបស់ប្រទេសវៀតណាម គឺលោក ង្វៀន ភូទ្រុង បានស្នើឱ្យគណៈកម្មាធិការមជ្ឈិមយោធា និងក្រសួងការពារជាតិ ឱ្យបន្តសកម្មក្នុងគ្រប់ភារកិច្ច ដើម្បីការពារមាតុភូមិយ៉ាងម៉ឺងម៉ាត់ ក្នុងគ្រប់ស្ថានការណ៍ ខណៈដែលលោកបានដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃចន្ទនៅទីក្រុងហាណូយ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំនេះគឺដើម្បីពិនិត្យការងារ របស់គណៈកម្មការក្នុងរយៈពេល ប្រាំមួយខែដើមឆ្នាំនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំផ្សេងទៀត រួមមានលោកប្រធានាធិបតី វូ វ៉ាន់ ថួង, នាយករដ្ឋមន្ត្រី ផាម មិញជិញ និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ផាន់ វ៉ាន់គៀង ។

អគ្គលេខាបក្សលោក ង្វៀន ភូទ្រុង បាននិយាយថា គណៈកម្មការ និងក្រសួងត្រូវបន្តដឹកនាំកងទ័ពទាំងមូល ដើម្បីក្តាប់ស្ថានការណ៍ឱ្យបានសកម្ម ណែនាំយ៉ាងសកម្មរបស់បក្ស និងរដ្ឋក្នុងទិសដៅត្រឹមត្រូវ និងស្វែងរកដំណោះស្រាយដើម្បីការពារ មាតុភូមិឱ្យបានម៉ឺងម៉ាត់ក្នុងគ្រប់ស្ថានការណ៍ និងមិនអនុញ្ញាតឱ្យមានការរំពឹងទុក។

លោកបានសាទរផងដែរចំពោះគណៈកម្មាការ និងក្រសួងចំពោះការអនុវត្តដ៏ល្អ ក្នុងការផ្តល់ដំបូន្មានជាយុទ្ធសាស្ត្រ លើវិស័យការពារជាតិ និងបញ្ចៀសនូវហេតុការណ៍អកម្ម ឬមិននឹកស្មានដល់ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ។

ទន្ទឹមនឹងនោះ ពួកគេបានណែនាំ និងផ្តល់ជាមតិលើការពិនិត្យឡើងវិញ នូវការអនុវត្តរយៈពេល១០ឆ្នាំ នៃសេចក្តីសម្រេចចិត្តរបស់ គណៈកម្មាធិការមជ្ឈិមបក្សលើកទី៨ អាណត្តិទី១១ ស្តីពី “យុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី”។

កងទ័ពទាំងមូលបានលើកតម្កើងតួនាទី សំខាន់របស់ខ្លួនក្នុងការកសាងការការពារជាតិ របស់ប្រជាជនទាំងអស់ ហើយជំហររបស់កងទ័ពនៅក្នុងចិត្ត របស់ប្រជាជនត្រូវបានបង្រួបបង្រួមកាន់តែខ្លាំងឡើង។

អង្គភាពទាំងអស់នៅក្នុងកងទ័ព បានរក្សាយ៉ាងតឹងរ៉ឹងនូវការត្រៀមខ្លួនប្រយុទ្ធ ធ្វើការហ្វឹកហ្វឺនសមយុទ្ធ ធានាបាននូវភស្តុភារ និងបច្ចេកទេស ខណៈពេលដែលធានានូវឧបករណ៍ទំនើបៗ និងសព្វាវុធដើម្បីបំពេញតម្រូវការថ្មី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top