ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ បើតាមការប្រកាសរបស់គ្រឹះស្ថានអង្គរ កម្ពុជាទទួលបានចំណូលពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១៧ ៨៧៧ ៤១៨ដុល្លារ បើធៀបនឹង៦ខែ ឆ្នាំ២០២២ កើនឡើង ៦៣៨,៧១ភាគរយ ។
ចំណែក ក្នុងខែមិថុនា ទើបតែកន្លងផុតទៅនេះ បានទទួលចំណូលចំនួន ១ ៨១១ ៥៨៩ដុល្លារ ៕



