ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ ៖ អ៊ុយក្រែន កំពុងទាញប្រទេសផ្សេងទៀតឲ្យធ្លាក់ចូលក្នុងជម្លោះ

រូបភាពពី៖​ AFP

បរទេស ៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានលើកឡើងថា ការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការទទួលបានជំនួយយោធាបន្ថែមពីបរទេស និងការទាក់ទាញប្រទេសផ្សេង ឲ្យមកចូលរួមពាក់ព័ន្ធដោយផ្ទាល់ក្នុងុសង្គ្រាម គឺមិនបានទទួលជោគជ័យឬផ្លាស់ប្តូរលទ្ធផលនោះទេ។

យោងតាមការចេញផ្សាយរបស់ RT លោក Peskov បានធ្វើការឆ្លើយតបទៅនឹងក្រុមអ្នកកាសែត ជាច្រើនដោយក្នុងនោះលោកបានពន្យល់ទៀតថា រដ្ឋាភិបាលទីក្រុងគៀវ បានទាញយកប្រទេសជាច្រើន ឲ្យធ្លាក់ចូលទៅក្នុងជម្លោះតាមដែលអាចធ្វើទៅបាន។

គួរឲ្យដឹងដែរថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នឹងត្រូវធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសប៊ុយហ្គារី ក្នុងពេលខាងមុខនេះដើម្បីពិភាក្សាគ្នា ទៅលើប្រធានបទជាច្រើនរួមទាំងកិច្ចសហប្រតិបត្តិការ ទ្វេភាគីនិងជំនួយផ្នែកសន្តិសុខបន្ថែមទៀត ឲ្យប្រទេសអ៊ុយក្រែន ផងដែរ។

ដំណើរទស្សនកិច្ចលើកនេះ បានធ្វើឡើងនៅក្រោយពេលមួយសប្តាហ៍ ដែលរដ្ឋាភិបាលប៊ុលហ្ការី បានសន្យាផ្តល់កញ្ចប់យោធាថ្មី ដែលមានទំហំស្មើនឹងកញ្ចប់ជំនួយកាលពីខែធ្នូ ប៉ុន្តែមិនទាន់បញ្ជាក់លំអិតអំពីចំនួន និងអាវុធប្រភេទណាខ្លះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top