ភ្នំពេញ៖ បន្ទាប់ពីទទួលបាន ដំណឹងភ្លាមៗថា មានមនុស្សលង់ទឹក នៅចំណុចមុខពយ២៣ ចម្ងាយពីកោះកូន ប្រហែល៦០ម៉ែត្រ ក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានបញ្ជាកងកម្លាំង មុជទឹកស្វែងរក និងបានប្រទះឃើញសាកសព នៅវេលាម៉ោង១៥និង១៥នាទី ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
សាកសពឈ្មោះMPILI ADIREL GARLEY EDNICK ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិកុងហ្គូ សញ្ជាតិកុងហ្គូ កាន់លិខិតឆ្លងដែនលេខ 0A0240649 មុខរបរបុគ្គលិក ក្រុមហ៊ុនកោះរ៉ុង ដាយស៊ីនធឺ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ខេត្តព្រះសីហនុ។ បច្ចុប្បន្នសាកសព បានប្រគល់ជូន អធិការដ្ឋាន នគរបាលក្រុងកោះរ៉ុង ចាត់ការបន្តតាមនីតិវិធី៕