ព័ត៌មានអន្តរជាតិ

លោក Erdogan បញ្ជាក់ថា តួកគីប្រកាន់​ យកជំហរត្រឹមត្រូវ និងតុល្យភាព នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសរបស់លោក បានប្រកាន់យក​ជំហរត្រឹមត្រូវ និងតុល្យភាព​ នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបានពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Erdogan បានឲ្យដឹងនៅក្នុងការជួបជុំមួយនៅខេត្ត Bayburt ភាគខាងកើតប្រទេស បន្ទាប់ពីលោកបានជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ដែលកំពុងបំពេញទស្សនកិច្ច នៅថ្ងៃសុក្រសប្ដាហ៍មុនថា “ខណៈពេលដែលការពង្រឹងទំនាក់ ទំនងរបស់យើង ជាមួយអ៊ុយក្រែន យើងធ្វើឱ្យទំនាក់ទំនងរបស់យើង ជាមួយសហព័ន្ធរុស្ស៊ី កាន់តែយ៉ាប់យ៉ឺន” ។

និយាយអំពីឥទ្ធិពលអវិជ្ជមាន នៃជម្លោះលើសេដ្ឋកិច្ចតួកគី មេដឹកនាំតួកគីបានឲ្យដឹងថា “រាល់ព្រឹត្តិការណ៍ ដែលកើតឡើងនៅជុំវិញ យើងមានការឆ្លុះបញ្ចាំង ពីសេដ្ឋកិច្ច” ដោយបន្ថែមតម្លៃថាមពល និងអាហារបានឈានដល់កម្រិតកំណត់ត្រា ទូទាំងពិភពលោក។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ហ្សេឡិនស្គី ទៅកាន់តួកគី ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន បាននិយាយជាញឹកញាប់ តាមទូរស័ព្ទជាមួយលោក Erdogan ខណៈដែលទីក្រុងអង់ការ៉ា បាននិងកំពុងជំរុញឱ្យមានកិច្ចចរចា សន្តិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។

នៅខែកក្កដាឆ្នាំ២០២២ អង្គការសហប្រជាជាតិ និងតួកគី បានចែករំលែកគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីផ្តល់ច្រករបៀងសមុទ្រមនុស្សធម៌ សម្រាប់កប៉ាល់ដឹកអាហារ និងជីដែលនាំចេញពីកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top