ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ប្រកាសចូលនិវត្តន៍ ក្រោយកាន់អំណាច៩ឆ្នាំ តាមរយៈរដ្ឋប្រហារយោធា

រូបភាពពី៖​ XINHUA

បរទេស៖ នាយករដ្ឋមន្ត្រីថៃ ដែលជិតផុតអាណត្តិ គឺលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានប្រកាសចូលនិវត្តន៍ពីនយោបាយ ដែលមានរយៈពេល ៩ឆ្នាំបន្ទាប់ពីលោកឡើងកាន់អំណាចក្នុងរដ្ឋប្រហារជាមេទ័ព។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយគណបក្សនៅថ្ងៃអង្គារនេះថា “ចាប់ពីពេលនេះតទៅ ខ្ញុំចង់លាឈប់ពីឆាកនយោបាយ ដោយលាលែងពីមុខតំណែងជាសមាជិកគណបក្ស United Thai Nation”។

ឧត្តមសេនីយ បា្រយុទ្ធ មិនបានឈរឈ្មោះក្នុងការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា ក្នុងនាមជាសមាជិកសភាក្នុងបញ្ជីគណបក្ស ប៉ុន្តែបានបម្រើការជាប្រធានទីប្រឹក្សាគណបក្ស UTN និងជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីពីររូប។ លោកនឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។

ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែវាមិនច្បាស់ទេថា តើលោក Pita Limjaroenrat មេដឹកនាំគណបក្ស Move Forward ដែលនាំមុខគេនៃសម្ព័ន្ធនឹងត្រូវបានជ្រើសរើសនៅក្នុងជុំទីមួយឬយ៉ាងណានោះទេ។

ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា អាយុ ៦៩ឆ្នាំបាននិយាយនៅថ្ងៃអង្គារថា លោកបាន “សម្រេចបានជោគជ័យជាច្រើន” ក្នុងរយៈពេល៩ឆ្នាំនៅក្នុងការកាន់តំណែងរបស់លោក។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំជានាយករដ្ឋមន្ត្រីបានខិតខំការពារជាតិ សាសនា និងព្រះមហាក្សត្រ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាទីគោរពស្រឡាញ់។ លទ្ធផលបច្ចុប្បន្នកំពុងបង្កើតផ្លែផ្កាសម្រាប់សាធារណជន៕ ប្រែសម្រួលៈ ណៃ តុលា

To Top