ព័ត៌មានជាតិ

ត្រឹមថ្ងៃ១២ កក្កដា ការដ្ឋានសាងសង់ ស្ពានអាកាសព្រះមុនីវង្ស សម្រេចបាន ២៥%

រូបភាពមន្ទីរសារធារណការ រាជធានីភ្នំពេញ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ គម្រោងសាងសង់ស្ពានអាកាស ព្រះមុនីវង្ស ដែលជាស្ពានអាកាស កំពស់២ជាន់ នឹងសម្រួលលំហូរចរាចរ លើដងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុង ទៅមកអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន២៥% ។

យោងតាមមន្ទីរសារធារណការនិងដឹកជញ្ជួនរាជធានីភ្នំពេញ បានឲ្យដឹងថា តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់ នៅខែសីហាឆ្នាំ២០២៥ ខាងមុខ៕

To Top