ព័ត៌មានអន្តរជាតិ

លោក Putin គ្រោងនឹងបំពេញទស្សនកិច្ចនៅចិន ក្នុងខែតុលា

រូបភាពពី៖​ XINHUA

បរទេស ៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin ត្រូវបានសារព័ត៌មានរុស្សី RT អះអាងហើយថា បានទទួលយកការអញ្ជើញរបស់លោកប្រធានាធិបតីចិន Xi Jinping ដើម្បីបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅក្នុងខែតុលាខាងមុខនេះហើយ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា នេះគឺជាការឆ្លើយតបទៅនឹងអ្វីដែលមេដឹកនាំទាំងពីរ ធ្លាប់បានពិភាក្សានៅក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងមូស្គូ កាលពីខែមិនាដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីផង និងចំពេលដែលរុស្សី​កំពុងមានការកើនឡើង​ នៃភាពតានតឹងដោយសារតែជម្លោះនៅអ៊ុយក្រែន ផង។

គួរឲ្យដឹងដែរថាផែនការ នៃដំណើរទស្សនកិច្ចរបស់លោក Putin ត្រូវបានធ្វើឡើងកាន់តែច្បាស់ក្រោយការធ្វើដំណើរមកដល់ នៃមន្ត្រីជាន់ខ្ពស់របស់រុស្សី មួយរូបទៅដល់ប្រទេសចិន កាលពីថ្ងៃចន្ទនិងត្រូវបានទទួលស្វាគមន៍ពីសំណាក់លោក Xi ផង។

មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ច្បាស់ថា លោក Putin នឹងមកចូលរួមបំពេញទស្សនកិច្ចនៅទីនេះតបតាមការអញ្ជើញរបស់ភាគីចិន នៅក្នុងវេទិកា Belt and Road លើកទី៣ដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង៕ ប្រែសម្រួល៖ស៊ុនលី

To Top