ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីសុខាភិបាល កូរ៉េខាងជើង រាយការណ៍ថា គ្មានករណីកូរ៉ូណាវីរុស

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងជើង បានពោលអះអាងនៅពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងជើង មិនមានករណីកូរ៉ូណាវីរុស ត្រូវបានបញ្ជាក់រកឃើញនោះទេ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

លោក អូ ឈុនប៊ុក រដ្ឋមន្ត្រីសុខាភិបាលសាធារណៈ របស់ទីក្រុងព្យុងយ៉ាង បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍កណ្ដាលកូរ៉េថា ព្រមទាំងមិនមានអ្នកជម្ងឺសង្ស័យ មានផ្ទុកកូរ៉ូណាវីរុសទៀតផង ស្របពេលដែលចំនួនអ្នកស្លាប់សរុប បានកើនឡើងខ្ពស់ នៅក្នុងប្រទេសចិន។

គួរបញ្ជាក់ថា នៅក្នុងខែមករា ប្រទេសកូរ៉េខាងជើងបាន ប្រកាសភាពអាសន្នថ្នាក់ជាតិ ជុំវិញការផ្ទុះឡើងនៃកូរ៉ូណាវីរុស និងបានផ្អាកវិស័យទេសចរណ៍ ហើយការថ្លែងរបស់ រដ្ឋមន្ត្រីសុខាភិបាលនេះ គឺត្រូវបានធ្វើឡើងនៅ ថ្ងៃតែមួយជាមួយលោក ស៊ុង អ៊ីនប៊ូម ជាមន្ត្រីមួយរូបដែលធ្វើការងារជាមួយគណៈកម្មាធិការ សុខភាពគ្រាអាសន្នរបស់ទីក្រុងព្យុងយ៉ាង បាននិយាយប្រាប់កាសែត Rodong Sinmun ថា ប្រទេសត្រូវតែរក្សាគម្រោងទប់ស្កាត់ ដោយគ្មានការបន្ធូរបន្ថយនោះឡើយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top