ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សាសួរដេញដោល បានវាយប្រហារទៅលើលោក Pita ដែលប៉ុនប៉ង ធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ

រូបភាពពី៖​ XINHUA

បរទេស៖ ការជជែកដេញដោល នៅថ្ងៃព្រហស្បតិ៍លើការបោះឆ្នោតសភាជ្រើសរើសនាយករដ្ឋមន្ត្រីបានចាប់ផ្តើមជាមួយនឹងការវាយប្រហារ លើការប្តេជ្ញាចិត្តរបស់បេក្ខជននាយករដ្ឋមន្ត្រី គឺលោក Pita Limjaroenrat ដើម្បីធ្វើវិសោធនកម្មមាត្រា ១១២ (ច្បាប់ប្រមាថព្រះមហាក្សត្រ) ដែលជំរុញឱ្យលោក Pita ឆ្លើយតបថា វិសោធនកម្មណាមួយនឹងត្រូវបានសម្រេចនៅក្នុងសភា មិនមែនដោយរដ្ឋាភិបាលនោះទេ។

យោងតាមសារព័ត៌មានThe Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហារនេះត្រូវបានចាប់ផ្តើមដោយសមាជិកសភា លោក Bhumjaithai Chada Thaised ដែលជាសមាជិកសភាដំបូងគេដែលនិយាយនៅក្នុងការជជែកដេញដោលមុនការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅម៉ោង ៥ ល្ងាចថ្ងៃព្រហស្បតិ៍នេះ។ លោក Pita គឺជាបេក្ខជនតែមួយគត់។

Chada បាននិយាយថា គណបក្ស Bhumjaithai របស់លោកមិនអាចបោះឆ្នោតឱ្យ Pita ជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃបានទេ ដោយសារតែ គណបក្ស Move Forward បានប្តេជ្ញាកែប្រែមាត្រា ១១២ ដែលត្រូវតែនៅតែមិនផ្លាស់ប្តូរដើម្បីការពាររាជាធិបតេយ្យ។

លោក Bhumjaithai Chada Thaised បាននិយាយថា ទោះបីជាការជំរុញវិសោធនកម្មមិនត្រូវបានរាប់បញ្ចូលក្នុងអនុស្សរណៈ នៃការយោគយល់គ្នាដែលបានចុះហត្ថលេខា ដោយក្រុមចម្រុះដែលដឹកនាំដោយចលនាឆ្ពោះទៅមុខ ក៏ដោយ ក៏គណបក្សចំនួន៧ផ្សេងទៀត នៅក្នុងសម្ព័ន្ធនឹងមានកាតព្វកិច្ចគាំទ្រវិសោធនកម្មនេះ នៅពេលដែល លោក Pita បញ្ជូនទៅសភា។

លោកបន្តថា “ខ្ញុំចង់សួរថាតើគណបក្សចំនួន៧ផ្សេងទៀតនឹងនិយាយអ្វីនៅពេលមានការប៉ុនប៉ង ធ្វើវិសោធនកម្មមាត្រា ១១២ ទោះបីជា MOU មិនរួមបញ្ចូលច្បាប់នេះទៅក្នុងសម្ព័ន្ធពួកគេក៏ដោយ” ។

លោក Pita បានប្រើសិទ្ធិ ក្នុងការឆ្លើយតបរបស់លោកដើម្បីចង្អុលបង្ហាញថា MOU រួមបញ្ចូលតែគោលនយោបាយរបស់រដ្ឋាភិបាលបន្ទាប់ដែលជាមូលហេតុដែលវិសោធនកម្មច្បាប់ ប្រមាថព្រះមហាក្សត្រត្រូវបានទុកចោល។ លោកបន្តថា “វិសោធនកម្មច្បាប់អាស្រ័យលើសភា។ នៅពេលដែលយើងដាក់ស្នើវិសោធនកម្មច្បាប់ គ្មាននរណាម្នាក់នឹងអាចយកផ្តាច់មុខ នូវអាកប្បកិរិយាណាមួយឡើយ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top