ព័ត៌មានអន្តរជាតិ

Breaking News: លោក Pita មេដឹកនាំបក្សឆ្ពោះទៅមុខ បរាជ័យដើម្បីក្លាយជា នាយករដ្ឋមន្ត្រីបន្ទាប់របស់ថៃ ក្រោយការបោះឆ្នោត​ របស់សភាទាំង២

បរទេស៖ មេដឹកនាំគណបក្ស Move Forward ឬគណបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat បានបរាជ័យក្នុងការប៉ុនប៉ងដើម្បីធ្វើជានាយករដ្ឋមន្ត្រីជាប់ឆ្នោតដោយសភា ដោយទទួលបានសំឡេងត្រឹមតែ ៣២៣សំឡេង នៅក្នុងសម័យប្រជុំរួមគ្នារបស់ព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត។ លោក Pita គឺត្រូវការឈ្នះដោយសំឡឹង ៣៧៥សំឡេង។

យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Pita ត្រូវការឈ្នះដោយសំឡេង ៣៧៥ ។

សូមជម្រាបថា នៅថ្ងៃព្រហស្បតិ៍នេះ សម័យប្រជុំរួមរបស់សភាទាំងពីរ បានកោះប្រជុំដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ដែលមានបេក្ខជនតែម្នាក់គត់គឺលោក Pita Limjaroenrat មេដឹកនាំគណបក្ស Move Forward៕

ប្រែសម្រួលៈ ណៃ តុលា

To Top