ព័ត៌មានជាតិ

លោក អ៊ូច ភា អភិបាលខេត្តតាកែវ ត្រូវជនអនាមិក យករូបនិងឈ្មោះ បង្កើតតេលេក្រាមក្លែងក្លាយ

ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ​ បានឱ្យដឹងថា មានជនអនាមិក បានយករូបភាពក្នុង profile និង Telegram របស់លោកទៅប្រើលើ Telegram របស់គេ ដោយសសេរអក្សរ “ឯ/ឧ អ៊ូច ភា ដាក់លើTelegram របស់គេ (រូបភាពភ្ជាប់ជាមួយខាងក្រោម) “។

លោក អ៊ូច ភា បញ្ជាក់ថា «ក្នុង Telegram នោះមិនមែនជា Telegram របស់ខ្ញុំឡើយ ។ ដូច្នេះខ្ញុំសូមធ្វើការថ្កោលទោសចំពោះជន ទាំងឡាយណាដែលយករូបភាពខ្ញុំទៅធ្វើយ៉ាងនេះ ។ សូម អាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាជួយស្វែងរកជននោះ មកទទួលខុសត្រូវតាមផ្លូវច្បាប់ ដោយក្តីអនុគ្រោះ» ៕

To Top