ព័ត៌មានជាតិ

សម្ដេចតេជោ ដាស់តឿន ពួកជ្រុលនិយមខ្មែរ ដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជា គប្បីបញ្ឈប់សកម្មភាព ធ្វើនយោបាយពឹងលើ ដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង

រូបភាព៖ ហ្វេសប៊ុក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាស់តឿន ដល់ពួកជ្រុលនិយមខ្មែរ ដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជា រាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង ទៀតទៅ។

នៅលើឆាណែលតេលេក្រាម នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់សារចំនួន៤ចំនុចបន្ថែម ពាក់ព័ន្ធករណី លោក Pita មិនទទួលបានការគាំទ្រ ធ្វើជានាយករដ្ឋមន្រ្តីថៃ៖
1 ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។
2 ខ្ញុំគោរពការសម្រេច របស់ប្រជាជនថៃ និង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រទេសថៃនោះឡើយ។
3 ខ្ញុំត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។
4 ពួកជ្រុលនិយមខ្មែរ ដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជា រាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង ទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះ លោក Pita ដែលគាត់មិនទាំងដឹងខ្លួនផង ឲ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ។

To Top