ព័ត៌មានអន្តរជាតិ

គ្រាប់បែកចង្កោមអាមេរិក ដឹកជញ្ជូនមកដល់ទីក្រុងគៀវហើយ

រូបភាពពី៖​ XINHUA

បរទេស៖យោងតាមការអះអាង របស់មេបញ្ជការយោធារបស់អ៊ុយក្រែន ម្នាក់ប្រាប់ទៅកាន់ទូរទស្សន៍ CNN បានឲ្យដឹងថាគ្រាប់បែកចង្កោម ដែលត្រូវបានផ្តល់ឲ្យដោយអាមេរិក នោះបានដឹកជញ្ជូនមកដល់ប្រទេសអ៊ុយក្រែន ហើយ។

ប្រភពដដែលបានបន្តទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន តែងតែបានព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវ នៃការចែកចាយអាវុធដ៏ចម្រូងចម្រាសនេះនិងដោយបានអះអាងថា អ៊ុយក្រែន នឹងកាត់បន្ថយការគំរាមកំហែងរយៈពេលវែងដល់ជនស៊ីវិល នៅពេលប្រើប្រាស់អាវុធទាំងនោះ។

មេបញ្ជាការអ៊ុយក្រែនលោក Aleksandr Tarnavsky បានប្រាប់ទៅកាន់បណ្តាញសារព័ត៌មាននេះថា ៖ពួកយើងទើបតែបានទទួលវាប៉ុន្តែ មិនទាន់បានប្រើប្រាស់វានៅឡើយហើយយើងមានជំនឿថា វានឹងក្លាយជាអាវុធធ្វើឲ្យមានការផ្លាស់ប្តូរលទ្ធផលនៅសមរភូមិជាមិនខាន។

គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិក មិនមែនជាប្រទេសហត្ថលេខិ នៃអនុសញ្ញាឆ្នាំ ២០០៨ស្តីពីគ្រាប់បែកចង្កោមនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាមេរិកនៅតែអនុវត្តខុសច្បាប់របស់ខ្លួន ដែលជាធម្មតាហាមប្រាម ការនាំចេញគ្រាប់បែកចង្កោមជាមួយនឹងអត្រាលើសពី១ភាគរយ៕ ប្រែសម្រួល៖ស៊ុនលី

To Top