ព័ត៌មានអន្តរជាតិ

បារាំង និងឥណ្ឌា កំពុងប្រឹងប្រឹងបង្កើតកិច្ចព្រមព្រៀងសន្តិភាពជូនអ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសឥណ្ឌា និងប្រទេសបារាំង បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងអភិវឌ្ឍ និងបង្កើត នូវកិច្ចព្រមព្រៀងសន្តិភាពថ្មីមួយសម្រាប់បញ្ហាជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

ប្រភពដដែលបានឲ្យដឹងទៀតថា ដំណាក់កាលនេះត្រូវបានរៀបចំឡើងសម្រាប់ការប៉ុនប៉ង ដោះស្រាយជម្លោះសាជាថ្មីនៅក្នុងអំឡុងពេលដែលប្រធានាធិបតីបារាំង Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងប៉ារីស កាលពីដើមសប្តាហ៍នេះ។

គួរឲ្យដឹងដែរថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Macron បានផ្តល់បង្ហាញជំហថា លោកចង់ឱ្យប្រទេសទាំងពីរធ្វើការរួមគ្នាដើម្បីដោះស្រាយ បញ្ហាប្រឈមជាសកល ខណៈពេលដែលបានលើកឡើងពីការព្រួយបារម្ភរួមគ្នាអំពី ការបែកបាក់សហគមន៍អន្តរជាតិ ជុំវិញបញ្ហាជម្លោះនៅអ៊ុយក្រែន។

លោកប្រធានាធិបតីបារាំង​ចាត់ទុក​ឥណ្ឌា​ដែល​បាន​បដិសេធ​មិន​ថ្កោលទោស​រុស្ស៊ី​ ជុំវិញ​យុទ្ធនាការ​យោធា​របស់ខ្លួន​ក្នុង​ប្រទេស​ជិតខាង​ថា ​ជា ដៃគូ​សំខាន់​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​យូរអង្វែងសម្រាប់ជម្លោះមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top