ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងប៉ាគីស្ថាន ប្តេជ្ញាចិត្តធ្វើកិច្ចសហប្រតិបត្តិការ លើបញ្ហាសន្តិសុខតាមតំបន់ព្រំដែន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងប្រទេសប៉ាគីស្ថាន បានឈានទៅដល់ការព្រមព្រៀងគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាឲ្យបានទៅដល់ការថែរក្សាសន្តិសុខតាមតំបន់ព្រំដែនរវាងគ្នា។

មេបញ្ជាការអ៊ីរ៉ង់ លោក Hossein Salami និងមេបញ្ជាការយោធាប៉ាគីស្ថាន Asim Munir បានជួបពិភាក្សាគ្នានៅរដ្ឋធានីក្រុងតេហរ៉ង់ ដើម្បីពិភាក្សាផងដែរទៅលើការប្រយុទ្ធប្រឆាំង នឹងក្រុមភេវរកម្មនៅតាមតំបន់ព្រំដែនរួមគ្នា។

Salami បានសង្កត់ធ្ងន់ផងដែរទៅលើសារៈសំខាន់ នៃការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការទប់ទល់នឹងក្រុមភេរវករ និងការគំរាមកំហែងសន្តិសុខនៅតាមព្រំដែនរួម ដោយកត់សម្គាល់ថា អ៊ីរ៉ង់ចាត់ទុកសន្តិសុខប៉ាគីស្ថានមានសារៈសំខាន់ដូចជាប្រទេសរបស់ខ្លួន។

លោកបាននិយាយទៀតថា ប៉ាគីស្ថានគឺបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ និងជ្រើសរើសដំណោះស្រាយដ៏ល្អបំផុត ដើម្បីដោះស្រាយបញ្ហា និងបញ្ហាប្រឈមនានាដែលកើតចេញពីវត្តមាន និងសកម្មភាពរបស់ក្រុមភេរវករនៅក្នុងតំបន់ព្រំដែន៕ ប្រែសម្រួល៖ស៊ុនលី

To Top