ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ឲ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្ដសកម្មភាពជាបណ្ដោះអាសន្ន

រូបភាពពីហ្វេសប៊ុក

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្តសកម្មភាព ជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ។

តាមរយៈសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ថា «អនុញ្ញាតឲ្យ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្តសកម្មភាពជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ»៕

To Top