ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីកោះតៃវ៉ាន់ សន្យាថា នឹងជំរុញឲ្យមានការឯកភាពគ្នានៅក្នុងសង្គមកោះតៃវ៉ាន់

រូបភាពពី៖​ KYODO

តៃប៉ិ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ថា លោក Lai Ching-te អនុប្រធានាធិបតីកោះតៃវ៉ាន់ ដែលជាបេក្ខជនដ៏សំខាន់ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំក្រោយបានសន្យាកាលពីថ្ងៃអាទិត្យដើម្បីជំរុញឱ្យមានឯកភាពនៅក្នុងសង្គមនៅកោះតៃវ៉ាន់ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ដែនកោះមួយនេះដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងសុខសន្តិភាព ។

ថ្លែងនៅក្នុងសមាជជាតិរបស់គណបក្សរីកចម្រើនប្រជាធិបតេយ្យនៅទីក្រុងតៃប៉ិ នៅ(មុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសម្រាប់អាណត្តិក្រោយ និងនីតិបញ្ញត្តិទូទាំងដែនកោះដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២២៤ខាងមុខ លោក Lai ដែលជាប្រធានគណបក្សកាន់អំណាចផងដែរនោះបានថ្លែងថា កោះតៃវ៉ាន់ មិនមែនជាផ្នែកណាមួយនៃប្រទេសចិននោះឡើយ ។

គេបានដឹងថា កោះតៃវ៉ាន់ និងចិនដីគោក ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នា ចាប់តាំងពីពួកគេបានបែកបាក់គ្នាដោយសារសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៤៩ ។ ទីក្រុងប៉េកាំងបានចាត់ទុកក្រុងតៃប៉ិ ថាជាខេត្តដែលត្រូវបង្រួបបង្រួមឡើងវិញជាមួយដីគោក ទោះបីជាត្រូវទាមទារឲ្យមានការប្រើប្រាស់កម្លាំងយោធាក៏ដោយ ។

លោក Lai ក៏បានជំរុញឱ្យមានការគាំទ្រពីសមមិត្តបក្សរបស់គាត់ផងដែរ ខណៈដែលគាត់បានប្តេជ្ញាថា នឹងដឹកនាំកោះតៃវ៉ាន់ ឆ្ពោះទៅមុខ ដោយប្រើ “សន្តិភាពជាសញ្ញា និងលទ្ធិប្រជាធិបតេយ្យជាត្រីវិស័យដើម្បីជំនះរាល់ឧបសគ្គ នៃភូមិសាស្ត្រនយោបាយនៅលើដែនកោះនេះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top