ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ នៅកូរ៉េខាងត្បូងកើនឡើង

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាចំនួននៃពលរដ្ឋកូរ៉េខាងត្បូង ដែលបានបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុត មួយមិនធ្លាប់មានក្នុងរយៈពេល១ទសវត្ស ចុងក្រោយនេះបានកើនឡើងទៅដល់៤០នាក់ហើយ។

ចំនួននេះបានកើនឡើងដោយសារតែ ចុងក្រោយក្រុមជួយសង្គ្រោះបានប្រទះ ឃើញសាកសពថ្មីចំនួន៤នាក់ដែលស្ថិតនៅផ្លូវក្រោមដីក្នុងទៅនឹងទីក្រុង Cheongju ខណៈដែលមកដល់ពេលនេះចំនួនមនុស្សបាត់ខ្លួនមាន៩នាក់ផ្សេងទៀតនៅឡើយ។

ប្រធានាធិបតី Yoon Suk-yeol ដែលបានវិលត្រឡប់ទៅកាន់ ទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទបន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែនបាននិយាយថា គ្រោះមហន្តរាយកាន់តែអាក្រក់ទៅៗ ដោយសារការខកខានរបស់រដ្ឋាភិបាល របស់គាត់ក្នុងការអនុវត្តតាមគោលនយោបាយឆ្លើយ តបគ្រោះមហន្តរាយនៅក្នុងតំបន់ដែលងាយរងគ្រោះបំផុត។

គួរឲ្យដឹងដែរថាក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះផងដែរវាបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ រួមទាំង៦៤០០ នាក់នៅក្នុងស្រុក Goesan ជនបទភាគច្រើន ជាកន្លែងដែលភូមិទំនាប ត្រូវបានលិចទឹកនៅពេលដែលទឹកហូរកាត់ ទំនប់ដែលស្ថិតនៅក្បែរនោះនិងមនុស្ស ជាច្រើនពាន់នាក់ទៀតបានជាប់គាំង នៅក្នុងផ្ទះរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top