ព័ត៌មានអន្តរជាតិ

Breaking News: តុលាការធម្មនុញ្ញថៃ សម្រេចព្យួរលោក Pita មេដឹកនាំបក្ស Move Forward ពីសមាជិកសភា

រូបភាព៖ Afp

បរទេស៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធបានប្រកាសផ្អាកបេក្ខភាពនាយករដ្ឋមន្ត្រីដែលចង់ធ្វើកំណែទម្រង់ច្បាប់ប្រទេសគឺលោក Pita Limjaroenrat ខណៈពេលដែលតុលាការបានបើកសវនាការលើសំណុំរឿងដែលអាចមើលឃើញថា លោក Pita ត្រូវបានដកសិទ្ធិជាសមាជិកសភា។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តុលាការបានយល់ព្រមបើកសវនាការលើសំណុំរឿងដែលផ្តោតលើកម្មសិទ្ធិភាគហ៊ុនរបស់លោក Pita នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលលែងដំណើរការហើយត្រូវបានហាមឃាត់ក្រោមច្បាប់ថៃ។ ទោះជាយ៉ាងណា លោក Pita នៅតែមានសិទ្ធិឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។

ប្រែសម្រួលៈ ណៃ តុលា

To Top