ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីចិន ប្រកាសត្រៀមខ្លួនជាស្រេច សម្រាប់ធ្វើការជាមួយកម្ពុជា

ភ្នំពេញ៖ លោក លី ឈាង ( Li Qiang) នាយករដ្ឋមន្រ្តីចិន បានប្រកាសថា ត្រៀមខ្លួនជាស្រេច ធ្វើការជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពូជា ដើម្បីជំរុញកិច្ចសហការកាន់តែជិតស្និទ្ធ លើគ្រប់វិស័យនិងគ្រប់មូលដ្ឋាន នៃប្រទេសទាំងពីរ ក្នុងគោលបំណង ធ្វើឲ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ចិន-កម្ពុជា ដ៏ជិតស្និទ្ធ។

តាមរយៈសារលិខិតផ្ញើជូន សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា លោកលី ឈាង ( Li Qiang) បានលើកឡើងថា ចិននិងកម្ពុជា គឺជាមិត្តពិតប្រាកដដែលជឿជាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំង និងជាដៃគូដ៏ល្អ ដោយឈរជាមួយគ្នា នៅគ្រប់កាលៈទេសៈទាំងក្នុងគ្រាល្អនិងគ្រាលំបាក។ រយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ទោះបីស្ថានការណ៍ អន្តរជាតិមានការវិវឌ្ឍយ៉ាងណាក៏ដោយ មិត្តភាពរវាងប្រទេសដ៏អស្ចារ្យទាំងពីរ នៅតែបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ ឆ្នាំនេះត្រូវបានកំណត់ថា ជាឆ្នាំមិត្តភាពចិន-កម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត ដែលឈានចូលយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

លោកនាយករដ្ឋមន្រ្តីចិនបន្ថែមថា សូមឲ្យមិត្តភាពចិន-កម្ពុជា គង់វង្សជាអមតៈ៕

To Top