នយោបាយ

លោក ម៉ៅ ហាវណ្ណាល់ ដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោត នៅស្រុកសំរោង

តាកែវ៖ លោក ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសំរោង នៅព្រឹកថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ របស់គណប្សប្រជាជនកម្ពុជា ក្នុងស្រុកសំរោង ខេត្តតាកែវ។

ការដង្ហែក្បួនបិទនេះ ក៏មានការចូលរួមពីសំណាក់លោក កេត ម៉ៅ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសំរោង ព្រមទាំងក្រុមការងារឃុំរវៀង ដឹកនាំដោយលោក ជា អូន និងលោក មុំ សោភ័ណ្ឌ ផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top