បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសតួគី នឹងបើកទ្វាស្វាគមន៍មេដឹកនាំរបស់ប្រទេសអ៊ីស្រាអ៊ែល និងរដ្ឋប៉ាឡេស្ទីននៅសប្តាហ៍ក្រោយប៉ុន្តែក្នុងជំនួបដែលដាច់ដោយឡែកពីគ្នា។
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas នឹងត្រូវធ្វើដំណើរបំពេញទស្សនកិច្ចមកដល់ប្រទេសតួគីនៅថ្ងៃទី២៥ខែកក្កដាព្រមទាំងត្រូវជួបជាមួយនឹងប្រធានាធិបតីតួគី Recep Tayyip Erdogan ផងដែរនៅអំឡុងពេលនេះ។
មេដឹកនាំទាំងពីរនឹងត្រូវពិភាក្សាគ្នាទៅលើប្រធានបទជាច្រើន ដូចជាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនិងវិវត្តទៅ នៃបញ្ហាជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល ផងព្រមទាំងបញ្ហាអន្តរជាតិជាច្រើនផ្សេងទៀតផង។
លោក Erdogan ក៏នឹងរៀបចំជំនួបមួយទៀតជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu នៅថ្ងៃទី២៨ខែកក្កដាផងដែរហើយប្រធានបទ ដែលសំខាន់បំផុតបានត្រៀមទុកនោះគឺជាកិច្ចបង្កើនសហប្រតិបត្តិការទ្វេភាគីរវាងតួគី និងអ៊ីស្រាអ៊ែល៕ ប្រែសម្រួល៖ស៊ុនលី