ព័ត៌មានជាតិ

បារាំង ប្រកាសរុះរើគណៈ រដ្ឋមន្ត្រីរបស់ខ្លួនមួយចំនួនតូច

រូបភាពពី៖​ XINHUA

ប៉ារីស៖ ទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ថា ការិយាល័យប្រធានាធិបតីបារាំង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា រដ្ឋាភិបាលដែលទើបនឹងផ្លាស់ប្តូរថ្មី នៅតែដឹកនាំដោយនាយករដ្ឋមន្ត្រីបារាំង Elizabeth Borne ជាមួយនឹងការដឹកនាំរបស់ក្រសួងសំខាន់ៗ ភាគច្រើនមិនផ្លាស់ប្តូរនោះទេ ។

លោក Aurelien Rousseau ជាប្រធានបុគ្គលិករបស់នាយករដ្ឋមន្ត្រីបារំាង Borne បានបម្រើការអស់រយៈពេល១ឆ្នាំដោយបានកាន់កាប់ Francois Braun ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយលោក Pap Ndiaye ជាអ្នកប្រវត្តិសាស្រ្តដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីអប់រំកាលពីឆ្នាំមុននឹងចាកចេញពីរដ្ឋាភិបាលដើម្បីជំនួសដោយ លោក Gabriel Attal ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុនៅឆ្នាំ២០២២ ហើយបានបម្រើការជាអ្នកនាំពាក្យរដ្ឋាភិបាលអស់រយៈពេល២ឆ្នាំមុនពេលនោះ ។

សមាជិកថ្មីក៏រួមមាន លោក Philippe Vigier សមាជិក នៃចលនាប្រជាធិបតេយ្យដែលនឹងធ្វើជាប្រតិភូរដ្ឋមន្ត្រីថ្មីសម្រាប់កិច្ចការក្រៅប្រទេស ។ លោក Patrice Vergriete អភិបាលក្រុង Dunkirk ត្រូវបាននាំយកមកធ្វើជាប្រតិភូរដ្ឋមន្ត្រីទទួលបន្ទុកលំនៅដ្ឋាន ។ លោកស្រី Sabrina Agresti-Roubache ត្រូវបានតែងតាំងជារដ្ឋលេខាធិការសម្រាប់ទីក្រុង ដែលជាមុខតំណែងដែលលោកស្រីនឹងទទួលខុសត្រូវចំពោះគោលនយោបាយទីក្រុង ។

លោកស្រី Marlene Schiappa រដ្ឋលេខាធិការសម្រាប់សេដ្ឋកិច្ចសង្គម និងសាមគ្គីភាព និងសមាគមជីវិត នឹងចាកចេញពីរដ្ឋាភិបាល ខណៈដែលលោកស្រីត្រូវបានរងការរិះគន់ ជុំវិញការប្រើប្រាស់មូលនិធិប្រឆាំងជ្រុលនិយមខុសច្បាប់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top