ព័ត៌មានជាតិ

លោក សយ សុភាព៖ យុទ្ធសាស្រ្ត BRI និងបញ្ចកោណ គឺជាបងប្អូនបង្កើត

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា យុទ្ធសាស្រ្ត ឬគំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវ៉ាត់ របស់ចិន (BRI) និង ការដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន គឺជាបងប្អូនបង្កើត។

តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា “អនាគតដ៏ខ្លីយើងនឹងមានព្រែកជីក«ហ្វូណនតេជោ សែន»។ សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកដឹកនាំ ជីកដោយផ្ទាល់”។

លោក សយ សុភាព គួសបញ្ជាក់ថា «ប្រ៊ី(BRI)ដឹកនាំដោយ លោក ស៊ី ជីនពីង និងបញ្ចកោណដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន គឺជាបងប្អូនបង្កើត។ ខ្មែរ នឹងឈប់ពឹងដង្ហើម របស់គេដកទៀតហើយ»៕

To Top