ព័ត៌មានអន្តរជាតិ

UPDATE: គណបក្ស Move Forward របស់ប្រទេសថៃ បោះបង់តួនាទីនាំមុខក្នុងការបង្កើតរដ្ឋាភិបាល

រូបភាពពី៖​ XINHUA
" "

បាងកក៖ គណបក្ស Move Forward របស់ប្រទេសថៃ បានឲ្យដឹងថា ខ្លួននឹងដើរចេញ ដើម្បីអនុញ្ញាតឱ្យដៃគូចម្រុះគណបក្សភឿថៃ ដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីមេដឹកនាំរបស់ខ្លួនលោក Pita Limjaroenrat បរាជ័យក្នុងការទទួលបានតំណែងនាយករដ្ឋមន្ត្រីរបស់លោក។

អគ្គលេខាធិការរបស់គណបក្ស លោក Chaithawat Tulaton បានឲ្យដឹងថា គណបក្ស Move Forward នឹងតែងតាំងបេក្ខជនបក្សភឿថៃជានាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតសភាបន្ទាប់ និងគាំទ្រគណបក្សភឿថៃ ក្នុងការបង្កើតរដ្ឋាភិបាល ដែលគ្រប់គ្រងដោយសម្ព័ន្ធភាពទាំង៨។

" "

មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយថា ភាគីនានានៅក្នុងសម្ព័ន្ធបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ពួកគេ ក្នុងការប្រណាំងប្រជែងនឹងពេលវេលា ដើម្បីស្វែងរកការគាំទ្របន្ថែមពីសមាជិកសភា និងព្រឹទ្ធសមាជិកសម្រាប់ការតែងតាំងជានាយករដ្ឋមន្ត្រី។

" "

គណបក្ស Move Forward បានលេចចេញជាគណបក្សធំជាងគេនៅក្នុងសភាជាន់ទាប នៃរដ្ឋសភាក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃកាលពីខែឧសភា។  ចាប់តាំងពីពេលនោះមក ខ្លួនបានបង្កើតសម្ព័ន្ធភាពជាមួយគណបក្សភឿថៃ និងគណបក្សតូចៗផ្សេងទៀតនៅក្នុងបក្សប្រឆាំងក្នុងការប្រជែង សម្រាប់តំណែងនាយករដ្ឋមន្ត្រី។

សភាថៃពីររូបបានបោះឆ្នោតប្រឆាំងនឹងការតែងតាំងលោក Pita កាលពីថ្ងៃពុធ បន្ទាប់ពីលោកបានធ្លាក់ចុះនូវសំឡេងភាគច្រើន ដែលតម្រូវឱ្យរូបលោក ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top