បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យោធារុស្សីបានធ្វើការវាយប្រហារសងសឹកថ្មី កាលពីយប់ថ្ងៃព្រហស្បតិ៍ទៅលើតំបន់ផលិត និងផ្ទុកដ្រូនរបស់យោធាអ៊ុយក្រែន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ថា “កាលពីយប់មិញ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបន្តការវាយប្រហារសងសឹកដោយប្រើអាវុធដែលមានភាពជាក់លាក់ខ្ពស់ បាញ់ចេញពីលើផ្ទៃសមុទ្រ និងអាកាស ប្រឆាំងនឹងរោងចក្រផលិត និងកន្លែងផ្ទុកយន្តហោះគ្មានមនុស្សបើក នៅក្នុងស្រុក Odessa និង Ilyichevsk តំបន់ Odessa ។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈ និងឃ្លាំងគ្រាប់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅក្នុងតំបន់នៃទីក្រុង Nikolayev” ក៏ត្រូវបានបំផ្លាញផងដែរ។
ក្រសួងការពារជាតិរុស្ស៊ី បានសន្និដ្ឋានថា គោលដៅនៃការវាយប្រហារពីដែនអាកាស បានសម្រេចហើយ វត្ថុគោលដៅដែលបានកំណត់ គឺត្រូវបានវាយលុកទាំងអស់៕ ប្រែសម្រួលៈ ណៃ តុលា