នយោបាយ

សម្ដេច ស ខេង អញ្ជើញបោះឆ្នោត​ នៅការិយាល័យបោះឆ្នោត អនុវិទ្យាល័យ សោ ហ៊ឺ ក្រុងបាត់ដំបង

រូបភាព​៖ ហ្វេសប៊ុក​សម្ដេច​ ស​ ខេង​

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោត អនុវិទ្យាល័យ សោ ហ៊ឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

មណ្ឌលខេត្តបាត់ដំបង មានអាសនៈសភាចំនួន៨អាសនៈ ក្នុងចំណោមអាសនៈសភាសរុបទូទាំងប្រទេសចំនួន១២៥។ សម្ដេច ស ខេង បានឈរឈ្មោះអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ខេត្តបាត់ដំបងមានគណបក្សចូលរួមប្រកួតប្រជែងចំនួន១៣គណបក្ស ក្នុងចំណោមគណបក្សសរុបចំនួន១៨។ ខេត្តបាត់ដំបងមានប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត មានចំនួន ៦៦១.៩៧០ នាក់ ក្នុងនោះស្ត្រីមានចំនួន ៣៤៧.៨១២ នាក់៕

To Top