ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាសកលវិទ្យាល័យពិភពលោក រដូវក្តៅលើកទី ៣១នៅទីក្រុង Chengdu ប្រទេសចិន ព្រមនិងរៀបចំសកម្មភាពការទូតមួយចំនួន

លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាសកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី ៣១ នៅទីក្រុង Chengdu ប្រទេសចិនពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកក្កដា ព្រមនិងរៀបចំពិធីជប់លៀងសម្រាប់ធ្វើបដិសណ្ឋារកិច្ចចំពោះមេដឹកនាំបរទេសដែលអញ្ជើញចូលរួមពិធីបើកការប្រកួតនិងបំពេញទស្សនកិច្ចនៅប្រទេសចិនក៏ដូចជាសកម្មភាពជំនួបទ្វេភាគី ។


សូមបញ្ជាក់ថា មេដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមពិធីបើកការប្រកួត និងបំពេញទស្សនកិច្ចនៅប្រទេសចិន រួមមាន លោក Joko ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី, លោក Ghazouani ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាមម៉ូរីតានី ,លោកEvariste Ndayishimiyeប្រធានាធិបតីនៃសាធារណរដ្ឋប៊ូរុនឌី, លោក Mohamed Irfaan Ali ប្រធានាធិបតីនៃសាធារណរដ្ឋសហប្រតិបត្តិការហ្គីយ៉ានា, លោកIrakli Garibashvili នាយករដ្ឋមន្រ្តីហ្ស៊កហ្ស៊ី និងលោក Lambka នាយករដ្ឋមន្រ្តីសាធារណរដ្ឋហ្វ៊ីជី៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top