ព្រៃវែង ៖ ប្រជាពលរដ្ឋរស់នៅភូមិបី ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បាននាំគ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា១០០% ហើយមិនមានគូសសន្លឹកឆ្នោត ចោលឡើយសូម្បីតែ ១សន្លឹក។
ទាំងនេះ ជាការបង្ហាញឱ្យឃេីញពីការស្រលាញ់របស់ប្រជាពលរដ្ឋចំពោះក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំប្រាសាទ ស្រុកកំពង់ត្របែក ដេីម្បីបន្ដអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានការរីកចម្រេីនជាបន្ដទៀត។
សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផល បឋម នៅការិយាល័យភូមិបី មានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា បាន ៦២៥សំឡេង ដោយមិនមានការគូសសន្លឹកឆ្នោត ចោលឡើយ ៕