ព័ត៌មានអន្តរជាតិ

អាមេរិកនឹង បំផ្លាញអនាគតរបស់ខ្លួន នៅអាស៊ីប៉ាស៊ីហ្វិក ដោយការអូសទាញ ប្រទេសនានា ចូលទៅក្នុងជម្លោះជាមួយចិន

ប្រភព ៖ Xinhua

ប៉េកាំង ៖ អូស្ត្រាលី សហរដ្ឋអាមេរិក និងប្រទេស ជិតដប់ផ្សេងទៀត បានចាប់ផ្តើមការប្រកួតសង្រ្គាម Talisman Saber ដ៏ធំបំផុតមិនធ្លាប់មាន​ ដែលអ្នកជំនាញ បានកត់សម្គាល់យ៉ាងច្បាស់ថា មានគោលបំណងរៀបចំ សម្រាប់សង្រ្គាមនាពេលអនាគត ជាមួយប្រទេសចិន។

អ្នកជំនាញម្នាក់បានប្រាប់កាសែត Sputnik ថា សហរដ្ឋអាមេរិក កំពុងព្យាយាមយ៉ាង ច្បាស់លាស់ ដើម្បីអូសប្រទេសផ្សេងទៀត ចូលទៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយប្រទេសចិន ដោយសារតែខ្លាចភាព ទន់ខ្សោយរបស់ខ្លួន។

នៅពេលដែលសមយុទ្ធទ្វេភាគី រវាងកងកម្លាំងនៃទីក្រុងកង់បេរ៉ា និងទីក្រុងវ៉ាស៊ីនតោន នៅឆ្នាំនេះ វាមានប្រទេសចំនួន ១៣ និងកងទ័ពចំនួន ៣០០០០នាក់។ សមយុទ្ធនេះ កំពុងហាត់សមជម្លោះ ជាមួយសត្រូវប្រឌិតមួយឈ្មោះថា “Olvania” នៅក្នុងទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសអូស្ត្រាលី និងតំបន់ជុំវិញ ហើយរួមបញ្ចូលទាំងប្រព័ន្ធសព្វាវុធទំនើបៗ ជាច្រើន ដែលសហរដ្ឋអាមេរិក បានផ្គត់ផ្គង់ដល់អ៊ុយក្រែន ក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងប្រព័ន្ធរ៉ុក្កែត HIMARS និងរថក្រោះប្រយុទ្ធសំខាន់ M1 Abrams ដែលឥឡូវនេះកំពុងដាក់លក់ ទៅកាន់ប្រទេសដទៃទៀត។

លោក Artyom Garin អ្នកជំនាញមកពីមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍ អូស្ត្រាលី និងអូសេអានី នៅវិទ្យាស្ថានសិក្សាបូព៌ានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានប្រាប់ Sputnik ថា សហរដ្ឋអាមេរិក កំពុងហាត់សមមិនត្រឹម តែការប៉ះទង្គិចយោធាជាមួយចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញ ប្រទេសក្នុងតំបន់ផ្សេងទៀត ឱ្យប្រឈមមុខគ្នាផងដែរ ។

លោកបានលើកឡើងថា “នេះគឺជាការហាត់សមមួយផ្នែក ដែលជាការសម្របសម្រួល នៃសកម្មភាព ក្នុងករណីដែលសហរដ្ឋអាមេរិក ពិតជាមានការប៉ះ ទង្គិចជាមួយចិន។ លោកបានពន្យល់ថា ប្រទេសចិន មិនត្រូវការការប៉ះទង្គិច ជាមួយសហរដ្ឋអាមេរិកនោះទេ ពីព្រោះប្រទេសចិន មានឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយដ៏ធំនៅក្នុងតំបន់ ហើយខ្លួនបានសម្រេច វាដោយមធ្យោបាយស្របច្បាប់ទាំងស្រុង។

កាលពីមុន សមយុទ្ធទាំងនេះត្រូវបានកំណត់ ត្រឹមតែការចូលរួមពីក្រុមប្រទេស សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងអូស្ត្រាលីតែប៉ុណ្ណោះនៅក្នុងតំបន់។ សមយុទ្ធ​ពេលនេះ​បាន​ក្លាយជា​ប្រតិបត្តិការ​យោធា​ពិភពលោក ​ដែល​មាន​ការចូលរួម​ពី​សមាជិក​ណា​តូ ​នាំមុខគេ​។

សារៈសំខាន់ជាពិសេស គឺការពិតដែលថា ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បានចូលរួម ដែលជាដៃគូរបស់អង្គការណាតូ យូរមកហើយ ដែលបានរកឃើញថា ខ្លួននៅកណ្តាលនៃការស្តារឡើងវិញនៃទ្វីបអឺរ៉ុប និងជាតួអង្គសំខាន់មួយក្នុងសង្គ្រាមអាមេរិក-ណាតូ ប្រឆាំងនឹងរុស្ស៊ី ដែលកំពុងធ្វើដោយ ជំនួយទៅកាន់អ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top