ព័ត៌មានជាតិ

ក្រសួងសាធារណការ នឹងយកថ្លៃសេវាបញ្ចូល ថាមពល យានយន្តអគ្គិសនី ១៦០០រៀល ក្នុង១គីឡូ

រូបភាពពីក្រសួង សាធារណការ

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងយកកម្រៃលើសេវាបញ្ចូល ថាមពលយានយន្តអគ្គិសនី ក្រោមការគ្រប់គ្រង របស់ក្រសួង ចំនួន១៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ។

បើតាមសេចក្តីជូនដំណឹង របស់ក្រសួងនាថ្ងៃ២៥ កក្កដានេះ បានឲ្យដឹងថា ការយកនេះ នឹងអនុវត្តចាប់ពីថ្ងៃ១សីហា ខាងមុខ។

ការយកថ្លៃសេវា របស់ក្រសួងសាធារណការនេះ ដោយមានការអនុញ្ញាត ពីក្រសួងសេដ្ឋកិច្ច ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការកំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយ៍បញ្ចូល ថាមពលអគ្គិសនី រវាងប្រតិបត្តិករនិងអ្នកប្រើប្រាស់ទាំងអស់ ឲ្យមានគណនេយ្យភាព ប្រសិទ្ធភាព ប្រកដោយនិរន្តភាព៕

To Top