ព័ត៌មានអន្តរជាតិ

ប្រធានមន្ទីរបញ្ចកោណ យល់ខុស ដែលថា យោធា​រុស្ស៊ី​ នឹងចុះខ្សោយ ក្រោយសង្គ្រាម ប្រូកស៊ីជាមួយណាតូ នៅអ៊ុយក្រែន

ប្រភព ៖ AFP

ម៉ូស្គូ៖ ក្តីសង្ឃឹម របស់ប្រធានមន្ទីរបញ្ចកោណ លោក Lloyd Austin ក្នុងការឃើញយោធារុស្ស៊ី ងើបចេញពីសង្គ្រាមប្រូកស៊ី ជាមួយអង្គការណាតូ ក្នុងប្រទេសអ៊ុយក្រែន “ចុះខ្សោយ” បានបរាជ័យក្នុងការសម្រេចបាន ដោយរុស្ស៊ីបង្កើនការផលិតអាវុធ និងដាក់ប្រព័ន្ធអាវុធស្មុគស្មាញថ្មី ។ តើអ្វីជាអាថ៌កំបាំង របស់រុស្ស៊ី? កាសែត Sputnik បានប្រាប់ទៅកាន់អ្នកសង្កេតការណ៍ យោធាជើងចាស់ និងជាអ្នកនិពន្ធលោក Andrei Martyanov ដើម្បីស្វែងយល់ ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី លោក Denis Manturov បានប្រកាស នៅសប្តាហ៍នេះថា សហគ្រាសការពារជាតិ បានកើនលើសតួលេខផលិតកម្ម សម្រាប់ឆ្នាំ២០២២ រួចហើយនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ហើយថានៅពេលនិយាយ អំពីគ្រាប់បែក ទិន្នផល គឺស្ថិតនៅលើផ្លូវទៅលើសពី “បរិមាណផលិតកម្មទាំងមូល” នៃឆ្នាំ២០២២ ជារៀងរាល់ខែ ។

ក្នុងសប្តាហ៍នេះផងដែរ KB Mashinostroyeniya ដែលជាសហគ្រាសការពារជាតិ វិទ្យាសាស្ត្រ និងរចនា ដែលមានមូលដ្ឋានក្នុងតំបន់ទីក្រុងមូស្គូ ដែលផលិតប្រព័ន្ធមីស៊ីល Iskander អាវុធប្រឆាំង រថក្រោះបាញ់តាមអាកាស និងគ្រាប់បែកផ្សេងទៀតបានរាយការណ៍ថា ខ្លួនបានបង្កើនការ ផលិតគ្រាប់រំសេវមួយចំនួន ដល់ទៅ ២៥០ ភាគរយ បើធៀបនឹងឆ្នាំ២០២២ ហើយក្រុមហ៊ុន កំពុងបំពេញកាតព្វកិច្ចការពាររដ្ឋ។

លោកប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសន្យាកាលពីខែមីនាថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងមិនអាចរារាំងការផលិតរុស្ស៊ីបាននោះទេ ដោយចង្អុលបង្ហាញថា សម្រាប់រាល់គ្រាប់កាំភ្លើងធំ ឬរថក្រោះ ដែលណាតូផលិត ហើយបញ្ជូនទៅកាន់ទីក្រុងគៀវ រុស្ស៊ីនឹងអាចផលិតបានបី ឬច្រើនជាងនេះ ។

ហើយទិន្នផលរបស់រុស្សី មិនត្រូវបានកំណត់ ចំពោះគ្រឿងបរិក្ខារ សម័យសង្រ្គាមត្រជាក់ ដែលជាកេរដំណែលទេ ទាំងសហគ្រាស ការពារជាតិ ដែលបង្ហាញក្នុងរយៈពេល ១៨ ខែថា ខ្លួនមានសមត្ថភាពអភិវឌ្ឍ (ហើយក្នុងករណីជាច្រើន មានឧបករណ៍ថ្មីជាមូលដ្ឋាន) ចាប់ពីជំនាន់ថ្មីនៃយន្ដហោះដ្រូន UAVs kamikaze រហូតដល់ប្រព័ន្ធការពារប្រឆាំងយន្តហោះដ្រូនកម្រិតខ្ពស់ និងសមត្ថភាពប្រព័ន្ធឆ្លាតវៃ សម្រាប់យន្តហោះដ្រូន និងប្រព័ន្ធ AI ។

សមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការទប់ទល់នឹងការដាក់ទណ្ឌកម្ម របស់លោកខាងលិច និងបង្កើនការផលិតសព្វាវុធយ៉ាងទូលំទូលាយ ប្រឈមមុខនឹង ការព្យាករណ៍យ៉ាងមុតមាំ ដោយមន្ត្រីជាន់ខ្ពស់អាមេរិក និងប្រព័ន្ធផ្សព្វផ្សាយកាលពីឆ្នាំមុន ដែលអះអាងថា រុស្ស៊ីនឹងអស់ឈីប សម្រាប់មីស៊ីល របស់ខ្លួនឆាប់ៗនេះ ដែលរថក្រោះទំនើបៗ របស់អង្គការណាតូ នឹងអាចកាត់បន្ថយការ ការពាររបស់រុស្ស៊ីបានដូចកាំបិត ដ៏ក្តៅគគុក តាមរយៈបច្ចេកវិជ្ជារបស់ប្រទេស ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top