ព័ត៌មានអន្តរជាតិ

ជប៉ុន និងឥណ្ឌា ប្តេជ្ញាលើកកម្ពស់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ចំពេលមានការកើនឡើងនូវឥទ្ធិពលរបស់ចិន

រូបភាពពី៖​ KYODO

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន និងឥណ្ឌា បានសន្យា​រួមគ្នា ដើម្បីលើកកម្ពស់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាចក្ខុវិស័យគាំទ្រដោយប្រទេសជប៉ុន និងប្រទេស ដែលមានគំនិតដូចគ្នា ចំពេលមានការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងញូវដេលី រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងសមភាគីឥណ្ឌាលោក Subrahmanyam Jaishankar ក៏បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី រួមទាំងឧបករណ៍ការពារជាតិ និងការផ្ទេរបច្ចេកវិទ្យាផងដែរ។

កិច្ចពិភាក្សាទ្វេភាគីបានធ្វើឡើងនៅពេលដែលទីក្រុងតូក្យូ ផ្តោតលើការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយនឹងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ ដែលត្រូវបានគេហៅថា ជាសកលខាងត្បូង ដោយឥណ្ឌា ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាមហាអំណាចឈានមុខគេក្នុងចំណោមពួកគេ។

ជប៉ុន និងឥណ្ឌា គឺជាផ្នែកមួយនៃក្របខ័ណ្ឌ Quad រួមជាមួយនឹងសហរដ្ឋអាមេរិក និងអូស្ត្រាលី ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ក្រុម​នេះ​បាន​ទទួល​ការ​ទាញ​យក​ជា​ការ​ទប់ទល់​នឹង​ប្រទេស​ចិន​ចំពេល​មាន​ការ​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង​រវាង​ក្រុង​វ៉ាស៊ីនតោន ​និង​ក្រុង​ប៉េកាំង។

យោងតាមក្រសួងបានឱ្យដឹងថា អ្នកការទូតកំពូលក៏បានអះអាងឡើងវិញ នូវកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងឥណ្ឌា ដែលជាក្រុមទាំង៧ នៅឆ្នាំនេះ និងក្រុមចំនួន ២០ រៀងគ្នាឆ្ពោះទៅរកភាពជោគជ័យ នៃកិច្ចប្រជុំកំពូល G-20 ដែលគ្រោងធ្វើនៅដើមខែកញ្ញានៅរដ្ឋធានីឥណ្ឌា។

ឥណ្ឌាជាសមាជិក នៃវេទិកា BRICS ក៏មានការចូលរួមពីប្រេស៊ីល ចិន រុស្ស៊ី និងអាហ្វ្រិកខាងត្បូង ហើយបានរក្សាទំនាក់ទំនងមិត្តភាពជាមួយទីក្រុងមូស្គូ សូម្បីតែបន្ទាប់ពីការបើកការឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំមុនក៏ដោយ៕​ ប្រែសម្រួល ឈូក បូរ៉ា

To Top